កូវីដ១៩មិនអាចរារាំងដល់ដំណើរការអភិវឌ្ឍនៃភាពរីកចម្រើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាចិនទ្បើយ

CRI, September 18, 2021
Size:

ស្របពេលដែលពិភពលោកកំពុងរួមដៃគ្នាក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺរាតត្បាតសកលកូវីដ១៩ដើម្បីការពារសុខុមាលភាពសាធារណៈនិងប្រជាជនរបស់ខ្លួននោះ ប្រទេសចិនក៏បានក្លាយជាប្រទេសមួយដើរតួនាទីដ៏សំខាន់នៅក្នុងតំបន់អាស៊ាននិងពិភពលោកលើគ្រប់វិស័យទាំងផ្នែកការទូត ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគជាដើម  ជាពិសេសការស្ដារទ្បើងវិញដោយសារផលប៉ះពាល់សេដ្ឋកិច្ចក្នុងអំទ្បុងពេលកូវីដនិងក្រោយវិបត្តិកូវីដ១៩នេះ។ 

ប្រទេសចិនបានក្លាយជាប្រទេសមួយដែលបង្ការទប់ស្កាត់និងចាក់វ៉ាក់សាំងបានលឿនរហ័សដល់ពលរដ្ឋរបស់ខ្លួនប្រមាណមួយពាន់លាននាក់ប្រកបដោយភាពជោគជ័យ ក្រៅពីការគិតគូរដល់សុខទុក្ខពលរដ្ឋខ្លួននោះ ចិនបានគិតដល់សុខភាពសាធារណលើពិភពលោក ជាពិសេសប្រទេសកម្ពុជា ចិនបានផ្ដល់វ៉ាក់សាំងទាំងជំនួយនិងការបញ្ជាទិញបានទាន់ពេលវេលាដេម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលកុំអោយមានអត្រាស្លាប់និងឆ្លងច្រើន។

យ៉ាងណាមិញបើនិយាយអំពីវ៉ាក់សាំងរបស់ចិនបានរួមចំណែកដ៏សំខាន់ជួយឱ្យកម្ពុជាសម្រេចនូវផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុ ១២ឆ្នាំឡើង ប្រមាណជា ១២លាននាក់ បានសម្រេចមុនផែនការ។ វត្តមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិននៅកម្ពុជា បានបង្ហាញច្បាស់ពីស្មារតីនៃមិត្តភាពដែកថែបរវាងចិននិងកម្ពុជា ដែលជាស្មារតីជួយជ្រោមជ្រែងគ្នារាល់ការលំបាកជាពិសេសការយោយីដោយជំងឺកូវីដ១៩នេះ។ នេះសបញ្ជាក់បានឃើញនូវស្មារតីចូលរួមដ៏ខ្លាំងក្លារបស់ចិន ក្នុងការជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាបានទាន់ពេលវេលាផងដែរ។

តាមរយៈចំណងមិត្តភាពមិត្តដែកថែប គឺជាមិត្តដែលមិនអាចខ្វះគ្នា គឺតែងតែជួយគ្នាក្នុងគ្រាមានទុក្ខលំបាកជានិច្ចនោះ វត្តមានដ៏សំខាន់របស់រដ្ឋមន្ត្រីការបទេសសាធារណរដ្ឋប្រជាមានិតចិន លោក វ៉ាង យី នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជារយៈពេល២ថ្ងៃ នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ តបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។

បើតាមការបង្ហើបឱ្យដឹងពីមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាថា អំឡុងបំពេញទស្សនកិច្ចផ្លូវការនេះសម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក វ៉ាង យី នឹងអញ្ជើញជាអធិបតីភាព ក្នុងធ្វើពិធីប្រកាសប្រគល់ និងទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលប្រទេសចិនបានផ្តល់ជំនួយក្នុងការសាងសង់ជូនដល់ប្រទេសកម្ពុជា ដែលពិធីនេះនឹងធ្វើឡើងនៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ខាងមុខប្រសិនបើគ្មានការកែប្រែទេនោះ។

សូមរំលឹកផងដែរថាតាមរយះកិច្ចសហប្រតិបិត្តការគ្រប់ជ្រុងជ្រោយរបស់ភាគីទាំងពីរ ប្រទេសចិនបានជួយសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោដល់កម្ពុជាដេម្បីត្រៀមធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

ពហុកីទ្បដ្ឋានមរតតោជាបានបើកការដ្ឋានសាងសង់ដំណាក់កាលទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ដោយគ្រោងចំណាយថវិកាសាងសង់ចន្លោះពី ១០០លាន ទៅ ២០០លានដុល្លារអាមេរិក ដែលថវិកាមួយភាគធំ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន បានសាងសង់រួចរាល់ទាំងស្រុង កាលពីចុងខែសីហា កន្លងទៅនេះ។ ពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានចម្ងាយ ១២ គីឡូម៉ែត្រ ពីវត្តភ្នំ សាងសង់លើផ្ទៃដីទំហំជាង ៨៥ ហិកតា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិដែលបានចេញផ្សាយកាលពីថ្ងៃទី ១០ កញ្ញាបានឪ្យដឹងថា៖ឯកឧត្តម វ៉ាង យី នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង មានអាហារការងារពេលព្រឹកជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។ លោក វ៉ាង យី នឹងអញ្ជើញមានជំនួបទ្វេភាគីជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពាណិជ្ជកម្មនិងការវិនិយោគ ការអប់រំ សន្តិសុខនិងការពារជាតិ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួមផងដែរ។

ទស្សនកិច្ចរបស់ លោក វ៉ាង យី មកកាន់កម្ពុជា ធ្វើឡើងបន្ទាប់ពីប្រមុខការទូតរូបនេះបានបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ហើយបន្ទាប់ពីបញ្ចប់ការបំពេញទស្សនកិច្ចនៅកម្ពុជា លោក វ៉ាង យី នឹងបន្តទស្សនកិច្ចទៅប្រទេសផ្សេងៗទៀត។

សូមរំលឹកថាទស្សនកិច្ចរបស់លោកមិនមែនជាលើកទីមួយនោះទេដែលមកកាន់កម្ពុជានេះ កាលពីឆ្នាំ២០២០ កន្លងទៅ លោក វ៉ាង យី ក៏ធ្លាប់បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សកិច្ចផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃកាលពី ឆ្នាំ២០២០ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងឯកសារ៣ទៀត ក៏ដូចជាពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រោងជ្រោយជាមួយកម្ពុជាផងដែរ៕ 

ដំណើទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសចិនមកកាន់កម្ពុជានៅឆ្នាំ២០២១នេះក៏កាន់តែកៀកពេលវេលាដែល

កម្ពុជាកំពុងត្រៀមធ្វើជាម្ចាស់ផ្ទះនៃប្រធានអាស៊ាននៅឆ្នាំ២០២២ខាងមុខផងដែរ។ទាក់ទិនទៅនិងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសចិនមកកាន់កម្ពុជានេះគឺស្របតាមការប្ដេជ្ញារបស់មិត្តចិនដែលតែងតែគាំទ្រយ៉ាងពេញទំហឹងនូវការលើកកម្ពស់ទំនាក់ទំនងមិត្តភាពនិងពង្រឹងកិច្ចសហប្រតិបត្តិការជាប្រយោជន៍ទ្វេភាគីជាមួយប្រទេសក្នុងតំបន់ ជាពិសេសគឺប្រទេសកម្ពុជាដែលភាគីទាំងពីរបានចាត់ទុកគ្នាជាមិត្តដែកថែប បើទោះបីស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក៏ដោយក៏ពុំមែនជាឧបសគ្គរារាំងដល់ការអភិវឌ្ឍភាពរីកចម្រើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជាចិនទ្បើយ។