កាលពីថៃ្ងទី ១៣ ខែកញ្ញា ប៉ុស្តិ៍ត្រួតពិនិត្យផែ្នកបង្ការជំងឺឆ្លងមួយកន្លែងនៅទីក្រុង Mandalay ស្ថិតនៅភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ាបានរងការវាយប្រហារដោយការបំផ្ទុះគ្រាប់បែក ដែលបណ្តាលឱ្យមនុស្សពីរនាក់ស្លាប់បាត់បង់ជីវិតនិងច្រើននាក់ទៀតរងរបួស ។
ក្រសួងឃោសនាការនៃប្រទេសមីយ៉ាន់ម៉ាបានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា អ្នកស្លាប់ក្នុងការវាយប្រហារលើកនេះគឺអ្នកស្ម័គ្រចិត្តម្នាក់និងសមាជិកនៃកងកម្លាំងការពារសន្តិសុខម្នាក់ ហើយអ្នករងរបួសបូករួមទាំងជនស៊ីវិលពីរនាក់ ភ្នាក់ងារពន្លត់អគ្គិភ័យពីរនាក់ព្រមនិងសមាជិកនៃកងកម្លាំងការពារសន្តិសុខជាច្រើននាក់ ។ ព្រមពេលជាមួយគ្នានេះ ប្រតិបតិ្តការតាមចាប់ខ្លួនអ្នកជាប់សង្ស័យកំពុងដំណើការ ។
តាមការផ្សាយដំណឹងរបស់ប្រព័ន្ធសារព័ត៌មានមីយ៉ាន់ម៉ាបានឱ្យដឹងថា ពេលថ្មីៗកន្លងទៅនេះតែងមានហេតុការណ៍វាយប្រហារដោយការបំផ្ទុះគ្រាប់បែកបានកើតឡើងនៅមីយ៉ាន់ម៉ា ។ អ្នកនាំពាក្យផែ្នកយោធានិងគណៈកម្មាធិការគ្រប់គ្រងជាតិនៃប្រទេសមីយ៉ាន់ម៉ាបានថ្លែងនៅពេលមុននេះថា កងទ័ពនិងកងកម្លាំងប៉ូលិសបានធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការគាំពារសន្តិភាព ស្ថិរភាពនិងសន្តិសុខជាតិ ហើយប្រជាជនគួរតែរក្សាការប្រុងប្រយ័ត្នចំពោះស្ថានការណ៍បច្ចុប្បន្ន ៕