សម្តេចតេជោ៖ប្រទេសចិនបានរួមចំណែកយ៉ាងសំខាន់ក្នុងការសង្គ្រោះជីវិតរបស់ប្រជាជនកម្ពុជា

lmcchina.org, September 14, 2021
Size:

 

 

រសៀលថ្ងៃទី ១២ ខែកញ្ញា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីជាមួយឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន ក្នុងពិធីប្រគល់-ទទួលពហុកីឡាដ្ឋានជាតិមរតក តេជោ នៃប្រទេសកម្ពុជា ដែលផ្តល់ជំនួយសាងសង់ដោយប្រទេសចិន ។

សម្តេចតេជោបានថ្លែងសុន្ទរកថាក្នុងពិធីប្រគល់-ទទួលនេះថា បើសិនជាគ្មានការគាំទ្រពីរដ្ឋាភិបាលចិន កម្ពុជាមិនអាចមានពហុកីឡដ្ឋានអន្តរជាតិបែបនេះទេ ហើយក៏មិនអាចស្នើសុំធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ ២០២៣ បានទេ ។

សម្តេចតេជោបានថ្លែងអណរគុណចំពោះរដ្ឋាភិបាលចិនដែលបានផ្តល់ជំនួយជាវ៉ាក់សាំងប្រយុទ្ធជំងឺកូវីដ-១៩ ដ៏ច្រើនដល់កម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការសង្គ្រោះជីវិតរបស់ប្រជាជនខ្មែរ ។

សម្តេចតេជោបានមានប្រសាសន៍ថា បើសិនជាមិនបានទទួលជំនួយជាវ៉ាក់សាំងពីប្រទេសចិនទេ នៅកម្ពុជាយ៉ាងច្រើនបំផុតគឺមានតែប្រជាជនប្រមាណ ២ លាននាក់អាចទទួលចាក់វ៉ាក់សាំងនាពេលបច្ចុប្បន្ន ។ ប៉ុន្តែ គិតមកដល់ពេលនេះ នៅទូទាំងប្រទេសកម្ពុជាមានប្រជាជន ១១,៥ លាននាក់បានទទួលវាក់វ៉ាក់សាំងរួចហើយ ក្នុងនោះមានមនុស្ស ៨ សែននាក់បានចាក់វ៉ាក់សាំងដូសទី ៣ ហើយ ។

សម្តេចតេជោបានប្រកាសថា នៅខែតុលាខាងមុខ កម្ពុជានឹងចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី ៣ ឱ្យប្រជាជន ដើម្បីបង្ការ និងគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។