ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមវេទិកាកំពូលហុងកុង “ខ្សែក្រវាត់ និងផ្លូវ” តាមប្រព័ន្ធវីដេអូ

lmcchina.org, September 8, 2021
Size:

នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២១ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមវេទិកាកំពូលហុងកុង ខ្សែក្រវាត់ និងផ្លូវ លើកទី ៦ តាមប្រព័ន្ធវីដេអូ ដែលរៀបចំដោយសាលារដ្ឋបាលនៃតំបន់រដ្ឋបាលពិសេស ហុងកុង និងនាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្ម ហុងកុង ។ ឯកឧត្តមបានមានប្រសាសន៍ថា កម្ពុជាបានទទួលផលប្រយោជន៍ច្រើនពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវពិសេសគឺការសាងសង់ស្ពាន ទំនប់ទឹក ព្រលានយន្តហោះ កំពង់ផែសមុទ្រ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ។ ទាំងនេះបានជួយជំរុញការធ្វើសាមញ្ញកម្ម និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ និងបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន និងជំរុញការកាត់បន្ថយភាពក្រីក្រនៃប្រទេសកម្ពុជា