ស្ថានទូតប្រទេសចិនប្រចាំនៅប្រទេសកម្ពុជាយកចិត្តទុកដាក់កម្រិតខ្ពស់ដល់សុខភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋចិននៅកម្ពុជា ហើយបន្តជំរុញការអនុវត្ត“កម្មវិធីចាក់វ៉ាក់សាំងនិទាឃរដូវ”នៅប្រទេសកម្ពុជា ដែលផ្តួចផ្តើមដោយរដ្ឋាភិបាលចិន ។
នៅខែមេសា ឆ្នាំនេះ ស្ថានទូតប្រទេសចិនបានអនុវត្តដោយជោគជ័យនូវ“កម្មវិធីចាក់វ៉ាក់សាំងនិទាឃរដូវ”ដំណាក់កាលទី ១ ដោយផ្តល់អាទិភាពក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចិន(រួមទាំងបងប្អូនជនរួមជាតិ ហុងកុង ម៉ាកាវ និងតៃវ៉ាន់) ចំនួន ២,៣ ម៉ឺននាក់នៅកម្ពុជា ។ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចនូវការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យអ្នករស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តក្រុងមួយចំនួនទៀត ជនជាតិចិនដែលនៅកម្ពុជាភាគច្រើនបានទទួលចាក់វ៉ាក់សាំងប្រយុទ្ធជំងឺកូវីដ-១៩ ហើយ ។
នៅខែកក្កដា ឆ្នាំនេះ ក្រោយពីបាលទទួលដំណឹងថានៅមានជនជាតិចិននៅកម្ពុជាមួយចំនួនដែលមិនបានទទួលចាក់វ៉ាក់សាំងកូវីដ-១៩ ស្ថានទូតប្រទេសចិនប្រចាំនៅប្រទេសកម្ពុជាបានទាក់ទងជាមួយក្រសួងសុខាភិបាលកម្ពុជា និងធ្វើការសម្របសម្រួលដើម្បីរៀបចំការចុះឈ្មោះតាមប្រព័ន្ធអនឡាញ ហើយចាប់ផ្តើមអនុវត្ត“កម្មវិធីចាក់វ៉ាក់សាំងនិទាឃរដូវ”ដំណាក់កាលទី ២ នៅថ្ងៃទី ៦ ខែសីហា ។ គិតមកដល់ពេលនេះ ជនជាតិចិនដែលស្របនឹងល័ក្ខខ័ណ្ឌចុះឈ្មោះ ភាគច្រើនបានទទួលចាក់វ៉ាក់សាំងរួចជាស្រេច ។
ពេលថ្មីៗនេះ ក្រសួងសុខាភិបាលកម្ពុជាបានចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យជនបរទេសដែលមិនបានទទួលចាក់វ៉ាក់សាំង ។ គួរបញ្ជាក់ថា ការងារនេះនឹងបន្តអនុវត្តរហូតដល់ថ្ងៃទី ៨ ខែកញ្ញា ។