ថ្ងៃទី២៤ ខែសីហា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមបានថ្លែងថា វៀតណាមយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិន នេះជាជម្រើសយុទ្ធសាស្ត្រនិងអាទិភាពបំផុតនៃគោលនយោបាយការទូតរបស់វៀតណាម ។
នៅថ្ងៃដដែល ពេលជួបសន្ទនាជាមួយលោក Xiong Bo ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាមនៅទីស្តីការនាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានថ្លែងថា ទំនាក់ទំនងរវាងរៀតណាមនិងចិនដែលមានការអភិវឌ្ឍដោយរឹងមាំនិងស្ថិរភាព អាចដើរតួនាទីដ៏សំខាន់និងមានលក្ខណៈជាសម្រេចក្នុងការជំរុញបុព្វហេតុសង្គមនិយមរបស់ប្រទេសរៀងខ្លួន ហើយក៏មានអំណោយផលដល់ការគាំពារសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាពក្នុងតំបន់ រហូតដល់ពិភពលោកផងដែរ ។
លោក Pham Minh Chinh បានថ្លែងអំណរគុណចំពោះប្រទេសចិនដែលបានផ្តល់ជំនួនជាវ៉ាក់សាំងដល់វៀតណាមជាច្រើនលើកដោយទាន់ពេលវេលា ។
ជាការឆ្លើយតប លោក Xiong Bo បានថ្លែងថា ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ដល់ស្ថានភាពរីករាលដាលនៃជំងឺឆ្លងនៅវៀតណាម រីករាយផ្តល់ជំនួយតាមលទ្ធភាពរបស់ខ្លួនដល់ប្រទេសវៀតណាមដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ គាំទ្រសហគ្រាសនៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបតិ្តការនិងការតភ្ជាប់លើការបញ្ជាទិញនិងផលិតវ៉ាក់សាំងកូវីដ១៩និងឱសថព្យាបាលរោគ ៕