គម្រោងពហុកីឡាដ្ឋានជាតិ មរតក តេជោ ដែលជាជំនួយរបស់ប្រទេសចិន បញ្ចប់ការសាងសង់ និងឆ្លងកាត់ពិនិត្យជាស្ថាពរ

lmcchina.org, August 24, 2021
Size:

 

(រូបថតស៊ីនហួចិន ៖ ពហុកីឡាដ្ឋានជាតិ មរតក តេជោ ដែលថតនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២១ ក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា)


ពេលថ្មីៗនេះ គម្រោងពហុកីឡាដ្ឋានជាតិ មរតក តេជោ ប្រទេសកម្ពុជា ដែលជាជំនួយរបស់រដ្ឋាភិបាលចិន និងទទួលបន្ទុកសាងសង់ដោយក្រុមហ៊ុនស្ថាបត្យកម្មចិន បានបញ្ចប់ការសាងសង់ និងឆ្លងកាត់ការពិនិត្យជាស្ថាពរ

  ពហុកីឡដ្ឋាននេះមានទីតាំងស្ថិតនៅជាយខាងជើងនៃរាជធានីភ្នំពេញ ដែលមានដំបូលរាងប្រណមដែលមានកម្ពស់ ៩៩ ម៉ែត្រ ហើយបានដាក់បញ្ចូលនូវធាតុផ្សំសំណង់បុរាណខ្មែរមួយចំនួន មើលទៅហាក់ដូចជាសំពៅដ៏ធំមួយគ្រឿងប្រុងនឹងចេញដំណើរទៅកាន់មហាសមុទ្រ

  ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិកីឡាអូឡាំពិកកម្ពុជា បានផ្តល់បទសម្ភាសន៍ជាមួយអ្នកកាសែតនៅថ្ងៃទី ១៧ ខែសីហា ថា ពហុកីឡាដ្ឋាននេះជាកន្លែងសំខាន់សម្រាប់រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ ២០២៣ ហើយក៏ជាកន្លែងសំខាន់មួយសម្រាប់រៀបចំពិព័រណ៍ពាណិជ្ជកម្ម ឬពិព័រណ៍ទេសចរណ៍ដែរ ។ ក្រៅពីកីឡាដ្ឋាន នៅមានសណ្ឋាគារ និងផ្សារដែលសាងសង់ព្រមជាមួយគ្នា ។ “ពហុកីឡាដ្ឋាននេះនឹងអាចជំរុញការអភិវឌ្ឍវិស័យកីឡា និងវប្បធម៌នៃប្រទេសកម្ពុជា ។”

  គួរបញ្ជាក់ថា ពហុកីឡាដ្ឋានជាតិ មរតក តេជោ មានទំហំសំណង់ចំនួនជាង ៨ ម៉ឺនម៉ែត្រការ៉េ ដែលអាចទទួលអ្នកទស្សនាប្រមាណ ៦ ម៉ឺននាក់ ។

(រូបថតស៊ីនហួចិន ៖ ពហុកីឡាដ្ឋានជាតិ មរតក តេជោ ដែលថតនៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២១ ក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា)