អវកាសយានិកពីររូបនៃយានអវកាសសិនចូវ ១២ ចេញពីបន្ទប់យានអវកាសម្តងទៀតដោយជោគជ័យ

CRI, August 23, 2021
Size:

      នៅវេលាម៉ោង ៨ និង ៣៨ នាទី ថ្ងៃទី ២០ ខែសីហា លោក Nie Haisheng អវកាសយានិកនៃយានអវកាសសិនចូវ ១២ បានបើកទ្វារបន្ទប់ស្នូលTianheនៃស្ថានីយអវកាសនិងដើរចេញទៅក្រៅ ។ គិតមកទល់ម៉ោង ១០ និង ១២ នាទី អវកាសយានិករួមមានលោកNie Haisheng និងលោកLiu Boming  ដែលបានស្លៀកពាក់ឯកសណ្ឋានអវកាសឈ្មោះFeitianដែលស្រាវជ្រាវនិងផលិតដោយប្រទេសចិនដើម្បីប្រើធ្វើសកម្មភាពនៅក្រៅបន្ទប់យានអវកាស ហើយចេញពីបន្ទប់ស្នូលTianheដោយជោគជ័យជាបន្តបន្ទាប់  ព្រមនិងសម្រាប់ភារកិច្ចដំឡើងឧបករណ៍Foot stopperនិងវេទិកាបំពេញការងារក្រៅបន្ទប់យានអវកាសជាដើម ។ បន្ទាប់ពីនោះ ពួកគាត់នឹងរួមគ្នាដំឡើងឧបករណ៍ពាក់ព័ន្ធដែលប្រើនៅក្រៅបន្ទប់យានអវកាស ។

      ការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្សនៃប្រទេសចិនបានបង្ហាញថា ក្នុងអំឡុងពេលនោះ លោកYang Hongbo អវកាសយានិកដែលស្ថិតនៅក្នុងបន្ទប់យានអវកាសបានជួយសហការជាមួយអវកាសយានិកពីររូបដែលបានចេញបំពេញភារកិច្ចនៅក្រៅ ៕