ក្នុងនាមជាអ្នកផ្តួចផ្តើមរៀបចំ និងជាអ្នកអនុវត្តជាក់ស្តែង ធនាគារអភិវឌ្ឍន៍ជាតិចិនបានរៀបចំ និងប្រមូលប្រាក់ឥណទានចំនួន ៦៦០ លានដុល្លារអាមេរិក ដើម្បីគាំទ្រការអនុវត្តគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនៅខេត្តសៀមរាបនៃប្រទេសកម្ពុជា ហើយនឹងផ្តល់ប្រាក់ឥណទានជាលើកទី ១ ដែលមានចំនួន ៦០ លានដុល្លារអាមេរិកក្នុងពេលជិតៗខាងមុខ ។
តាមការណែនាំបានឱ្យដឹងថា ព្រលានយន្តហោះអន្តរជាតិថ្មីនេះជាព្រលានយន្តហោះខ្នាតអន្តរជាតិសំខាន់ ដែលទទួលការយកចិត្តទុកដាក់ដោយរាជរដ្ឋាភិបាលកម្ពុជា ហើយក៏ជាគម្រោងសំខាន់នៃកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតចិន-កម្ពុជាដែរ ។ គម្រោងនេះនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅខែមីនា ឆ្នាំ ២០២៣ ហើយនឹងដើរតួនាទីសំខាន់ក្នុងការថែរក្សាបុរាណដ្ឋាន កែលម្អហេដ្ឋាចេនាសម្ព័ន្ធ ដោះស្រាយបញ្ហាជំទាស់រវាងការផ្គត់ផ្គង់ និងតម្រូវការផ្នែកអាកាសចរណ៍ និងជំរុការអភិវឌ្ឍវិស័យទេសចរណ៍ ។ ធនាគារអភិវឌ្ឍន៍ជាតិចិនសាខាខេត្តយូណាន និងធនគារជាដៃគូផ្សេងៗនឹងផ្តល់ប្រាក់ឥណទាន ៣០០ លានដុល្លារអាមេរិកមុននឹងចុងឆ្នាំ ២០២១ នេះ ។
តាមស្ថិតិ អាស្រ័យលើឧត្តមភាពជាក់ស្តែងលើវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគរយៈពេលមធ្យមនិងវែង និងអាជីវកម្មអន្តរជាតិ ធនាគារអភិវឌ្ឍន៍ជាតិចិនសាខាខេត្តយូណានបានផ្តល់ប្រាក់ឥណទានជិត ១០០០០ លានដុល្លារអាមេរិក សម្រាប់គាំទ្រការអនុវត្តគម្រោងសហប្រតិបត្តិការសមត្ថភាពផលិតអន្តរជាតិ និងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងរួមចំណែកយ៉ាងច្រើនក្នុងការកសាងខេត្តយូណានឱ្យទៅជាមជ្ឈមណ្ឌលជំរុញការអភិវឌ្ឍតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូងរបស់ប្រទេសចិន ។