ពលរដ្ឋមីយ៉ាន់ម៉ាពីរនាក់ត្រូវចាប់ខ្លួនដោយជាប់សង្ស័យពីបទរៀបចំគម្រោងវាយប្រហារឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិ

CRI, August 11, 2021
Size:

    កាលពីថ្ងៃទី៦ខែសីហាតាមម៉ោងក្រុងញូវយ៉ក លោក Kyaw Moe Tun ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានបញ្ជាក់តាមបណ្តាញទំនាក់ទំនងសង្គមថា ជនជាតិមីយ៉ាន់ម៉ាពីរនាក់ដែលជាប់សង្ស័យពីបទរៀបចំគម្រោងវាយប្រហារលោកត្រូវបានចាប់ខ្លួនដោយប៉ូលិសអាមេរិក មនុស្សពីរនាក់នេះនឹងត្រូវផ្តន្ទាទោសឱ្យជាប់គុកយូរបំផុត៥ឆ្នាំ ។

    តាមសេចក្តីថ្លែងការណ៍មួយដែលប្រកាសដោយការិយាល័យរដ្ឋអាជ្ញាតំបន់ភាគខាងត្បូងក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា លោក Phyo Hein Htut ដែលមានអាយុ២៨ឆ្នាំនិងលោក Ye Hein Zaw ដែលមានអាយុ២០ឆ្នាំត្រូវចោទប្រកាន់ថា បានជាប់សង្ស័យពីបទរៀបចំគម្រោងសម្លាប់ឬវាយប្រហារដោយហិង្សាចំពោះមន្ត្រីការទូតមីយ៉ាន់ម៉ា ដែលនឹងត្រូវផ្តន្ទាទោសឱ្យជាប់គុកយូរបំផុត៥ឆ្នាំ ។