សព្វថ្ងៃ កម្ពុជាកំពុងខិតខំជំរុញការចាក់វ៉ាក់សាំងប្រយុទ្ធជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដើម្បីគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ ។ គិតមកដល់ពេលនេះ មានយុវជនខ្មែរអាយុពី ១២ ដល់ ១៧ ឆ្នាំចំនួន ២៥ ម៉ឺននាក់បានទទួលចាក់វ៉ាក់សាំងប្រយុទ្ធជំងឺកូវីដ-១៩ ជាលើកទី ១ នៅប្រទេសកម្ពុជា ហើយមានខេត្តមួយចំនួនដែលស្ថិតនៅតាមតំបន់ព្រំដែនបានគ្រោងនឹងចាប់ដំណើរការចាក់វ៉ាក់សាំងលើកទី ៣ ជូនប្រជាពលរដ្ឋ ។
កាលពីថ្ងៃទី ៨ ខែសីហា ខេត្តជាប់នឹងប្រទេសថៃនៃប្រទេសកម្ពុជា បានចាប់ផ្តើមចាក់វ៉ាក់សាំងលើកទី ៣ សម្រាប់អ្នកធ្វើការដែលអាចមានគ្រោះថ្នាក់ឆ្លងជំងឺ ។ កងយោធពលខេមរភូមិន្ទបានរៀបចំឧទ្ធម្ភាចក្រសម្រាប់ដឹកជញ្ជូនវ៉ាក់សាំងកូវីដ-១៩ ទៅកាន់ខេត្តចំនួន ៧ របស់កម្ពុជា ដែលស្ថិតនៅជាប់នឹងប្រទេសថៃ ។
តាមផែនការដែលបានកំណត់ ក្រសួងសុខាភិបាលនឹងចាក់វ៉ាក់សាំងជាលើកទី ៣ ជូនដល់អ្នកធ្វើការដែលអាចមានគ្រោះថ្នាក់ឆ្លងជំងឺ រួមមាន គ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងគ្រួសាររបស់ពួកគេ ។ តាមការប៉ាន់ស្មានរបស់ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា សរុបមាន ៤ ម៉ឺននាក់នឹងទទួលការចាក់វ៉ាក់សាំងជាលើកទី ៣ នៅខេត្តទាំង ៧ ខាងលើ។
តាមរបាយការណ៍ដែលប្រកាសដោយក្រសួងសុខាភិបាលនៅថ្ងៃទី ៨ ខែសីហា បានឱ្យដឹងថា គិតមកដល់ថ្ងៃទី ៧ ខែសីហា មានប្រជាជនខ្មែរចំនួន ៨,០៤៤ លាននាក់បានទទួលចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ។ ក្នុងអំឡុងពីថ្ងៃទី ១ ដល់ទី ៧ ខែសីហា មានយុវជនខ្មែរអាយុពី ១២ ដល់ ១៧ ឆ្នាំ សរុប ២៥,២ ម៉ឺននាក់បានទទួលចាក់វ៉ាក់សាំងប្រយុទ្ធជំងឺកូវីដ-១៩ ជាលើកទី ១ ។