ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាមានបំណងផ្សព្វផ្សាយកសិផលខ្មែរ តាមរយៈប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិចចិន

lmcchina.org, August 9, 2021
Size:

 

តាមព័ត៌មានដែលប្រកាសដោយមូលនិធិអភិវឌ្ឍន៍ដើម្បីបង្កើតមុខជំនួញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជានៅថ្ងៃទី ៣ ខែសីហា បានឱ្យដឹងថា ស្វាយចន្ទី និងម្រេចដែលជាកសិផលពិសេសរបស់ខេត្តកំពតកម្ពុជានោះ នឹងត្រូវផ្សព្វផ្សាយ និងដាក់លក់តាមគេហទំព័រនៃក្រុមហ៊ុន ALIBABA ដែលជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចល្បីឈ្មោះក្នុងប្រទេសចិន

  អ្នកទទួលខុសត្រូវនៃលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍ដើម្បីបង្កើតមុខជំនួញ បានពិព្រោះពិភាក្សាជាមួយអ្នកតំណាងនៃក្រុមហ៊ុន ALIBABA តាអនឡាញ ដើម្បីយល់ដឹងពីប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិចចិន និងលទ្ធភាពនៃការដាក់លក់ផលិតផលខ្មែរតាមអនឡាញ

  តំណាងភាគីកម្ពុជាបានបញ្ជាក់ថា ស្វាយចន្ទី និងម្រេចដែលជាផលិតផល GI របស់ខេត្តកំពត នឹងធ្វើការត្រៀមបម្រុងដើម្បីចូលរួមការសាកល្បងផ្សព្វផ្សាយតាមទីផ្សារថ្មី

  លោកបានបញ្ជាក់ថា ទំហំពាណិជ្ជកម្មនាំចេញស្វាយចន្ទីរបស់កម្ពុជាកំពុងកើនឡើងយ៉ាងឆាប់រហ័ស ។ ខ្ញុំជឿថា កសិផលនេះអាចមានសក្តានុពលដ៏ធំសំបើម បើអតិថិជនចិនពេញចិត្តនឹងកសិផលនេះ កម្ពុជាមុខជានឹងបង្កើនការនាំចេញទៅកាន់ប្រទេសចិន

  លោកប្រធានសមាគមអភិវឌ្ឍម្រេចខេត្តកំពតបានសម្តែងនូវការគាំទ្រចំពោះគម្រោងនេះ ហើយមានបំណងនឹងរួមសហការគ្នាជាមួយក្រុមការងារ ដើម្បីរកឃើញទីផ្សារកាន់តែធំសម្រាប់ការនាំចេញម្រេចរបស់ខេត្តកំពត