ព្រឹកថ្ងៃទី២ ខែសីហា សកម្មភាព“ធ្វើដំណើរជាមួយគ្នាទៅកាន់អាស៊ាន” ដែលជាវគ្គបណ្តុះបណ្តាលពិសេសសម្រាប់យុវជននៅលើពិភពលោកបង្កើតអាជីព ដែលរៀបចំដោយសមគមចិន-អាស៊ាន គណៈប្រតិភូប្រទេសចិនប្រចាំនៅអាស៊ាន មជ្ឈមណ្ឌលចិន-អាស៊ាន ការិយាល័យកិច្ចការទូតនៃរដ្ឋបាលខេត្ត Zhejiang និងរដ្ឋបាលក្រុងYiwu ប្រទេសចិនបានបើកធ្វើជាផ្លូវការ ។
តាមដំណឹងឱ្យដឹងថា កម្មវិធី“ធ្វើដំណើរជាមួយគ្នា” ដែលជាវគ្គបណ្តុះបណ្តាលពិសេសសម្រាប់យុវជននៅលើពិភពលោកបង្កើតអាជីពបានចាប់ផ្តើមធ្វើពីឆ្នាំ២០១៨ ក្នុងគោលបំណងបង្កើតជាវេទិកាធនធានមួយដែលមានមុខងារបណ្តុះបណ្តាលជំនាញ បង្កើតអាជីព ធ្វើការផ្លាស់ប្តូរលើវិស័យវប្បធម៌មនុស្សជាតិ និងផ្សព្វផ្សាយក្នុងទីផ្សារ ដើម្បីចែករំលែកឱកាសអភិវឌ្ឍន៍របស់ប្រទេសចិន ក៏ដូចជាក្រុងYiwu និងជំរុញការតភ្ជាប់ដួងចិត្តរវាងប្រជាជននិងប្រជាជន ។ កម្មវិធីនេះបានអញ្ជើញយុជននៃបណ្តាប្រទេសនានា ទៅកាន់ក្រុង Yiwu ដើម្បីចូលរួមការបណ្តុះបណ្តាលអំពីពាណិជ្ជកម្មឆ្លងដែនអេឡិចត្រូនិក និងពាណិជ្ជកម្មអន្តរជាតិជាដើម ។ វគ្គបណ្តុះបណ្តាលលើកនេះ ក្រៅពីបានរៀបចំធ្វើនៅកន្លែងផ្ទាល់ ក៏ បានទាក់ទាញតំណាងនៃអង្គការមិត្តភាព និងយុវជនបង្កើតអាជីពរបស់ប្រទេសអាស៊ាននានា សរុបជាង១៣០នាក់ឱ្យចូលរួមសកម្មភាពលើកនេះតាមអនឡាញផងដែរ ៕