ប្រទេសមីយ៉ាន់ម៉ាបង្កើតរដ្ឋាភិបាលចាំផ្ទះដែលមានលោកMin Aung Hlaingធ្វើជានាយករដ្ឋមន្រ្តី

CRI, August 5, 2021
Size:

      ថ្ងៃទី១ខែសីហា គណៈកម្មាធិការគ្រប់គ្រងជាតិមីយ៉ាន់ម៉ាបានចេញបទបញ្ជាមួយថា ដើម្បីអនុវត្តដោយមានប្រសិទ្ធភាពថែមមួយកម្រិតទៀតនូវផែនទីបង្ហាញផ្លូវស្តីពី"ការអភិវឌ្ឍដោយចែកជា៥ដំណាក់កាល”និង"គោលដៅ៩ចំណុច” ដែលតាក់តែងឡើងដោយគណៈកម្មាធិការគ្រប់គ្រងជាតិ បានជាសម្រេចចិត្តកែសម្រួលគណៈកម្មាធិការគ្រប់គ្រងជាតិទៅជារដ្ឋាភិបាលចាំផ្ទះ ដោយលោកMin Aung Hlaingប្រធានគណៈកម្មាធិការគ្រប់គ្រងជាតិនឹងធ្វើជានាយករដ្ឋមន្រ្តី។

      ពេលថ្លែងសុន្ទរកថាតាមទូរទស្សន៍នាថ្ងៃដដែល លោកMin Aung Hlaingប្រធានគណៈកម្មាធិការគ្រប់គ្រងជាតិបានលើកឡើងថា ការងារត្រៀមរៀបចំការបោះឆ្នោតសកលលើកក្រោយនឹងបញ្ចប់នៅខែសីហាឆ្នាំ២០២៣ ហើយនៅមុនដំណាច់ឆ្នាំ២០២៣នឹងធ្វើការបោះឆ្នោតប្រជាធិបតេយ្យពហុបក្សប្រកបដោយសេរីភាពនិងយុត្តិធម៌។

      សូមបញ្ជាក់ថា គណៈកម្មាធិការរៀបចំការបោះឆ្នោតនៃសហព័ន្ធមីយ៉ាន់ម៉ាបានចេញសេចក្តីប្រកាសកាលពីថ្ងៃទី២៦ខែកក្កដាថា ការបោះឆ្នោតសកលដែលបានធ្វើឡើងនៅថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២០បានប្រព្រឹត្តិទៅដោយខុសច្បាប់និងគ្មានភាពយុត្តិធម៌ ដូច្នេះ នឹងធ្វើមោឃភាពលទ្ធផលនៃការបោះឆ្នោតលើកមុន ៕