ឧបនាយករដ្ឋមន្ត្រីថៃថ្លែងថា វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩របស់ចិនគឺជាកម្លាំងខ្លាំងបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩

CRI, August 4, 2021
Size:

    ពេលផ្តល់បទសម្ភាសន៍ពិសេសជាមួយអ្នកកាសែតរបស់ទីភ្នាក់ងារសារព័ត៌មានXinhuaនៃប្រទេសចិននាពេលថ្មីៗនេះ លោកAnutin ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃបានថ្លែងថា  “បច្ចុប្បន្ននេះ ប្រទេសថៃបានសម្រេចការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ចំនួន១៨លានដូស វ៉ាក់សាំងដែលផលិតដោយប្រទេសចិនគឺជាកម្លាំងខ្លាំងបំផុតក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋលើទូទាំងប្រទេសថៃ ។” វ៉ាក់សាំងរបស់ចិនបានដើរតួនាទីដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩នៅប្រទេសថៃ។

     លោកAnutin បានលើកឡើងទៀតថា ការស្វែងរកប្រភពដើមនៃជំងឺកូវីដ១៩គួរតែធ្វើសន្និដ្ឋានដោយអ្នកវិទ្យាសាស្ត្រតាមរយៈការសិក្សាស្រាវជ្រាវកម្រិតខ្ពស់ រីឯអ្វីដែលរដ្ឋាភិបាលនិងអ្នកនយោបាយនៃបណ្តាប្រទេសត្រូវយកចិត្តទុកដាក់នោះ គឺតើត្រូវធ្វើយ៉ាងដូចម្តេចទើបអាចគ្រប់គ្រងការរីករាលដាលនៃវីរុសកូវីដ១៩បាន និងធានាដល់សុខភាពនិងសុវត្ថិភាពរបស់ប្រជាជននៃប្រទេសខ្លួន ព្រមនិងស្វែងរកគម្រោងដោះស្រាយបញ្ហាតាមលទ្ធភាពទាំងអស់។ ប្រទេសថៃនិងចិនប្រាកដជាអាចបន្តធ្វើកិច្ចសហប្រតិបត្តិការល្អ ជួយគ្នាទៅវិញទៅមក ដើម្បីធ្វើឱ្យទំនាក់ទំនងជាមេត្រីភាពរវាងប្រទេសទាំងពីរមានស្ថិរភាពរជានិច្ច៕