វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិនលើកទី២ប្រារព្ធធ្វើឡើង

CRI, July 30, 2021
Size:

ខែកក្កដា វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិនលើកទី២ដែលសហការរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជានិងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិនបានប្រារព្ធធ្វើឡើងតាមប្រព័ន្ធអនឡាញនៅក្រុងប៉េកាំងនិងក្រុងភ្នំពេញក្រោមប្រធានបទ“ដំណើរឆ្ពោះទៅកាន់ដំណាក់កាលនៃការវិវឌ្ឍថ្មីនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន” ។លោកប៊ិនឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃព្រះរាជាណាចក្រកម្ពុជា លោកHuang Kunming សមាជិកការិយាល័យនយោបាយគណៈកម្មធិការមជ្ឈិមបក្សកុម្មុយនិស្តចិន  លេខាធិការនៃលេខាធិការដ្ឋានមជ្ឈិម និងជារដ្ឋមន្ត្រីក្រសួងឃោសនាការមជ្ឈិមបក្សកុម្មុយនិស្តចិនព្រមនិងតំណាងចិននិងកម្ពុជាជាច្រើនរូបបានអញ្ជើញចូលរួមក្នុងវេទិការនេះ ។ ភ្ញៀវកិត្តិយសទាំងឡាយបានពិគ្រោះពិភាក្សាគ្នាអំពីប្រធានបទទាំង៣ គឺ៖ការប្រយុទ្ធប្រឆាំងជំងឺកវីដ១៩ ការស្តារសេដ្ឋកិច្ចឡើងវិញ និងអភិបាលកិច្ចជាតិ ទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-ចិន កិច្ចសហប្រតិបត្តិការវប្បធម៌សង្គមនិងការផ្លាស់ប្តូរមនុស្សសាស្ត្ររវាងកម្ពុជា-ចិន៕