ប្រទេសចិននិងកម្ពុជាជាប្រទេសជិតខាងដ៏មេត្រីភាព ប្រទេសទាំងពីរមានមិត្តភាពប្រពៃណីដ៏យូរអង្វែង។ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ១៩៥៨ ប្រទេសចិននិងកម្ពុជាបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។ក្នុងរយៈពេល៦៣ឆ្នាំមកនេះ ចំណងមិត្តភាពចិន-កម្ពុជាដែលបង្កើតឡើង និងពូនជ្រំយ៉ាងយកចិត្តទុកដាក់ដោយមេដឹកនាំនៃប្រទេសទាំងពីរបានឆ្លងកាត់បម្រែបម្រួលនៃស្ថានការណ៍អន្តរជាតិគ្រប់យ៉ាង ហើយមានភាពកាន់តែរស់រវើក។តាមប្រសាសន៍របស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិនពិតជានឹងចូលរួមចំណែកវិជ្ជមានក្នុងការកសាងសហគមន៍រួមវាសនាតែមួយនៃមនុស្សជាតិពុំខាន។ពេលនេះ សូមទស្សនារូបភាពខាងក្រោម ដើម្បីរំលឹកឡើងវិញនូវខណៈពេលដ៏រំភើបនៃចំណងមិត្តភាពរវាងចិននិងកម្ពុជាក្នុងរយៈពេល៦៣ឆ្នាំ។
នៅឯសន្និសីទ Bandung ក្នុងឆ្នាំ១៩៥៥ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុបានបង្កើតមិត្តភាពដ៏ជ្រាលជ្រៅជាមួយលោកZhouEnlaiនាយករដ្ឋមន្រ្តីចិនកាលនោះ ដែលបានចាក់គ្រឹះយ៉ាងរឹងមាំសម្រាប់ការបង្កើតទំនាក់ទំនងការទូតជាផ្លូវការរវាងចិននិងកម្ពុជា។
ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ១៩៥៨ ប្រទេសចិននិងកម្ពុជាបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។
នៅទីក្រុងភ្នំពេញ រាជធានីនៃប្រទេសកម្ពុជាមានមហាវិថីដ៏ល្បីឈ្មោះមួយខ្សែគឺមហាវិថីម៉ៅសេទុង។វាត្រូវបានសាងសង់ឡើងតាមការផ្តួចផ្តើមរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុក្នុងទសវត្សរ៍ឆ្នាំ៦០នៃសតវត្សរ៍មុន ហើយផ្តល់ថវិកាសាងសង់ដោយលោកZhouEnlaiនាយករដ្ឋមន្រ្តីចិនក្នុងនាមប្រជាជនចិននៅពេលអញ្ជើញធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា។សព្វថ្ងៃនេះ មហាវិថីម៉ៅសេទុងនៅតែជាផ្លូវមួយខ្សែដែលមានភាពមមាញឹកបំផុតក្នុងរាជធានីភ្នំពេញ។
ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ១៩៦៧ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុនិងព្រះមហាវីរក្សត្រី នរោត្តម មុនិនាថ សីហនុ បានប្រទានដើមស្វាយចំនួន ២ ដើមដល់ស្ថានទូតចិនប្រចាំនៅកម្ពុជា។ សព្វថ្ងៃនេះ ដើមស្វាយទាំងពីរដើមបែកមេកត្រសុំត្រសាយនិងមានផ្លែច្រើន។
នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ១៩៩២ កងកម្លាំងមួកខៀវដំបូងបង្អស់របស់ចិនបានមកដល់កំពង់ផែកំពង់សោមនៃប្រទេសកម្ពុជា ដើម្បីជួយជួសជុលព្រលានយន្តហោះស្ទឹងត្រែង។ចាប់តាំងពីឆ្នាំ១៩៩៩រហូតដល់បច្ចុប្បន្ននេះ ប្រទេសចិននិងកម្ពុជាបានបន្តធ្វើកិច្ចសហប្រតិបត្តិការដោះមីនដែលជានិមិត្តរូបនៃមិត្តភាពមិនអាចបំបែកបានរវាងប្រជាជនចិននិងកម្ពុជា។
នៅឆ្នាំ២០១០ ប្រទេសចិននិងកម្ពុជាបានបង្កើតទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយនៅឆ្នាំ ២០១៩ ប្រទេសទាំងពីរបានចាប់ផ្តើមរួមគ្នាកសាងសហគមន៍រួមវាសនាតែមួយដែលមានអត្ថន័យជាយុទ្ធសាស្ត្រ ទំនាក់ទំនងរវាងចិននិងកម្ពុជាបានបន្តវិវឌ្ឍរីកចម្រើនប្រកបដោយគុណភាពនិងល្បឿនលឿន។ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាយកព្រះទ័យទុកដាក់ខ្លាំងលើការអភិវឌ្ឍមិត្តភាពចិននិងកម្ពុជា ដែលជាអ្នកថែរក្សាចំណងមេត្រីភាពវាងចិននិងកម្ពុជា ។ ចាប់តាំងពីឆ្នាំ២០១៦មក ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីបានយាងធ្វើទស្សនកិច្ចនៅប្រទេសចិនជារៀងរាល់ឆ្នាំ ហើយបានជួបសវនាការជាមួយលោកXi Jinping មេដឹកនាំកំពូលរបស់ប្រទេសចិនជាច្រើនដង ភាគីទាំងពីរបានឈានដល់គំនិតឯកភាពសំខាន់ៗជាច្រើនលើក បន្តវេនចំណងមិត្តភាពប្រពៃណីរវាងចិននិងកម្ពុជា ដែលបានជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់ដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ។
ចាប់តាំងពីជំងឺកូវីដ១៩បានផ្ទុះឡើង ប្រទេសទាំងពីរបានជួយគ្នាទៅវិញទៅមក ដើម្បីពុះពារឧបសគ្គជាមួយគ្នា ដែលបានបង្កើតជាគំរូសម្រាប់សហគមន៍អន្តរជាតិក្នុងការសហការគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ប្រទេសចិនបានចាត់បញ្ជូនក្រុមគ្រូពេទ្យប្រយុទ្ធប្រឆាំងជំងឺឆ្លងជាច្រើនលើកមកកាន់ប្រទេសកម្ពុជា និងបានបរិច្ចាគសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ជាច្រើនលើក។រហូតមកដល់ពេលនេះ ប្រទេសចិនបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន ១៥៧០ម៉ឺនដូសដល់កម្ពុជា ដែលក្នុងនោះ មាន២២០ម៉ឺនដូសជាការបរិច្ចាគដោយឥតគិតថ្លៃ។
ចាប់តាំងពីឆ្នាំ ២០០០មក ជំនួយរបស់ចិនចំពោះប្រទេសកម្ពុជាបានកើនដល់រាប់ពាន់លានដុល្លារអាមេរិក ដែលបានក្លាយជាប្រទេសផ្តល់ជំនួយច្រើនជាងគេបំផុតរបស់កម្ពុជា។ អ្វីដែលសំខាន់បំផុតគឺ ជំនួយរបស់ចិនមិនដែលមានដាក់លក្ខខណ្ឌនយោបាយណាមួយនោះទេ។ប្រទេសចិនបានជួយប្រទេសកម្ពុជាសាងសង់ផ្លូវវែងបំផុត និងសាងសង់ស្ពានច្រើនបំផុត។ នៅឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានឈានដល់ ៩.៥៦ប៊ីលានដុល្លារអាមេរិក ដែលបានកើនឡើង ១,៤%ក្នុងបរិបទដ៏លំបាកនៃជំងឺឆ្លង ។កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជានិងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចុះហត្ថលេខាយ៉ាងរលូន។នៅខែឧសភាឆ្នាំនេះ ផ្លែស្វាយស្រស់របស់កម្ពុជាបានចូលទីផ្សារប្រទេសចិនជាផ្លូវការ។កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងកម្ពុជាក្នុងវិស័យផ្សេងៗបានបន្តស៊ីជម្រៅឥតឈប់ឈរ។
ជយោ!មិត្តភាពចិននិងកម្ពុជា!