រាជរដ្ឋាភិបាលកម្ពុជានឹងជ្រើសរើសភូមិ ៣ ដើម្បីចូលរួមកម្មវិធី“ភូមិទេសចរណ៍ល្អជាងគេ”នៃអង្គការសហប្រជាជាតិ

lmcchina.org, July 20, 2021
Size:

រាជរដ្ឋាភិបាលកម្ពុជានឹងជ្រើសរើសភូមិទេសចរណ៍ល្អចំនួន ដើម្បីចូលរួមកម្មវិធី“ភូមិទេសចរណ៍ល្អជាងគេ”ដែលរៀបចំដោយអង្គការទេសចរណ៍ពិភពលោកនៃអង្គការសហប្រជាជាតិ(UNWTO)

រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងទេសចរណ៍ ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តក្រុង ធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន្ធពាក់ព័ន្ធ ក្នុងការជ្រើសរើសភូមិទេសចរណ៍ល្អជាងគេចំនួន ៣ ដើម្បីចូលរួមកម្មវិធីប្រកួតប្រជែងនៃអង្គការសហប្រជាជាតិ

លោក Try Chhiv ប្រធានការិយាល័យសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាននៃក្រសួងទេសចរណ៍ បានបញ្ជាក់ថា នៅពេលជ្រើសរើសភូមិគំរូ យើងនឹងគិតគូរពីកត្តាច្រើន ដូចជាសក្តានុពលអភិវឌ្ឍន៍លើវិស័យទេសចរណ៍ ភាពសកម្មរបស់អ្នកភូមិក្នុងការចូលរួលកម្មវិធីទេសចរណ៍ និងការអភិរក្សបេតិកភណ្ឌវប្បធម៌ និងលក្ខណៈពិសេសនៃភូមិទាំងនោះជាដើម

លោកបានបន្តទៀតថា ក្រោយពីវិបត្តិជំងឺកូវីដ-១៩ ទេសចរណ៍តាមជនបទនឹងអាចទទួលបាននូវកាលានុវត្តភាពអភិវឌ្ឍន៍ថ្មី ខណៈពេលទេសចរណ៍សហគមន៍ ទេសចរណ៍អេកូឡូស៊ី និងទេសចរណ៍លើកោះទទួលបានការរីកចម្រើនជាបន្តបន្ទាប់