ផ្លូវជាតិលេខ ១១ ៖ សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការមិត្តភាពកម្ពុជា-ចិន

lmcchina.org, July 13, 2021
Size:

នៅខេត្តព្រៃវែងមានផ្លូវធំត្រង់មួយខ្សែ ដែលឆ្លងកាត់ព្រៃស្តុក និងស្រែចំការ លាតសន្ធឹងពីទិសនិរតីទៅទិសឦសាន តភ្ជាប់នឹងខេត្តត្បូងឃ្មុំ ហើយមានរថយន្តតូចធំធ្វើដំណើរទៅមកច្រើនឥតដាច់ ។ នេះគឺជាផ្លូវជាតិលេខ ១១ នៃប្រទេសកម្ពុជា ដែលទទួលបន្ទុកជួសជុល និងសាងសង់បន្ថែមដោយក្រុមហ៊ុនសាងសង់ផ្លូវ និងស្ពានចិន ។ គម្រោងនេះជាគម្រោងសំខាន់សម្រាប់ការធ្វើកិច្ចសហប្រតិបត្តិការ“ខ្សែក្រវាត់មួយ និងផ្លូវមួយ”រវាងប្រទេសចិន និងកម្ពុជា ហើយក៏ជាផ្នែកសំខាន់មួយក្នុងប្រព័ន្ធបណ្តាញផ្លូវសំខាន់នៃប្រទេសកម្ពុជាដែរ

ផ្លូវជាតិលេខ ១១ តភ្ជាប់នឹងផ្លូវជាតិលេខ ១ លេខ ៧ និងលេខ ៨ ដែលមានប្រវែងសរុប ៩៦,៤៨ គីឡូម៉ែត្រ ។ គម្រោងនេះបើកការដ្ឋានសាងសង់នៅខែធ្នូ ឆ្នាំ ២០១៧ ។ នៅខែមិថុនា ឆ្នាំនេះ គម្រោងនេះបានត្រូវបញ្ចប់ជាស្ថាពររយៈពេល ១៤ ខែមុននឹងពេលកំណត់ ។

ឯកឧត្តម ស៊ុន ចាន់ថុល  ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានមានប្រសាសន៍ថា គម្រោងជួសជុល និងសាងសង់បន្ថែមនូវផ្លូវជាតិលេខ ១១ នេះ នឹងអាចជំរុញការបង្កើតបណ្តាញផ្លូវសំខាន់នៃប្រទេសកម្ពុជា ហើយនឹងអាចកែលម្អស្ថានភាពគមនាគមន៍ក្នុងតំបន់ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ ។ រដ្ឋាភិបាលចិនបានផ្តល់ជំនួយឥតសំណង និងប្រាក់ឥណទានអនុគ្រោះដល់កម្ពុជា ដើម្បីជាជំនួយឧបត្ថម្ភ និងការគាំទ្រសម្រាប់ការអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសកម្ពុជា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ប្រទេសចិនផ្តល់ការគាំទ្រដល់កម្ពុជាក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលបានរួមវិភាគទានជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ព្រមទាំងការលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ។ គម្រោងផ្លូវជាតិលេខ ១១ នេះមានសារៈសំខាន់ណាស់ ដែលជាសមិទ្ធផលសំខាន់នៃកិច្ចសហប្រតិបត្តិការមិត្តភាពកម្ពុជា-ចិន