ឥស្សរជនគ្រប់មជ្ឈដ្ឋាននៃប្រទេសថៃបានអបអរសាទរយ៉ាកក់ក្តៅចំពោះខួប១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន

CRI, July 8, 2021
Size:


  ក្នុងឱកាសខួប១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន លោកPrayuth នាយករដ្ឋមន្រ្តីថៃបានផ្ញើសារលិខិតសម្តែងការអបអរសាទរយ៉ាកក់ក្តៅ។ លោកPrayuthបានថ្លែងក្នុងសារលិខិតថា រាជរដ្ឋាភិបាលថៃជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ប្រទេសចិននឹងបន្តឈានទៅមុខទៀតសំដៅសម្រេចគោលដៅតស៊ូ១០០ឆ្នាំទីពីរដើម្បីសម្រេចការកសាងប្រទេសខ្លាំងខាងសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ និងការស្តាភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ។  មជ្ឈដ្ឋានជនជាតិចិននិងអាណិកជនចិននៅប្រទេសថៃក៏បានសម្តែងការអបអរសាទរយ៉ាកក់ក្តៅចំពោះខួប១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិនផងដែរ៕