កម្ពុជាប្រកាសរកឃើញសត្វឈ្លូសយក្សជាលើកដំបូង

lmcchina.org, July 4, 2021
Size:

សត្វឈ្លូសយក្សដែលជាសត្វដ៏កម្រឃើញ និងជិតផុតពូជខ្លាំងបំផុតលើពិភពលោកនោះ ត្រូវបានរកឃើញនៅប្រទេសកម្ពុជាជាលើកដំបូង ។ ការរកឃើញនេះបានជំរុញដល់ការថែរក្សាការពារសត្វព្រៃនៅប្រទេសកម្ពុជា ។ សត្វឈ្លូសយក្សនេះជាប្រភេទសត្វជិតផុតពូជខ្លាំងបំផុតលើពិភពលោក ដែលមានសំឡេងស្រែកដូចឆ្កែព្រុស ។

នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១ ឯកឧត្តម នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានកម្ពុជា បានប្រកាសថា នៅខែមេសាឆ្នាំនេះ ម៉ាស៊ីនថតស្វ័យប្រវត្តិថតដែលដាក់ដោយក្រសួងបរិស្ថាន បានរូបថតសត្វឈ្លូសយក្សនេះនៅក្នុងឧទ្យានជាតិវីរៈជ័យ ភូមិសាស្ត្រខេត្តរតនគិរី ។

ពេលថ្មីៗនេះ មន្ត្រីរាជការបានយកម៉ាស៊ីនថតស្វ័យប្រវត្តិវិញពីព្រៃឈើ ទើបបានរកឃើញរូបថតនៃសត្វឈ្លូសយក្សនេះ ។ ជាយូរមកហើយ ក្នុងព្រៃឈើកម្ពុជាតែងតែកើតមានបទល្មើសកាប់ឈើដោយខុសច្បាប់

លោកបានបញ្ជាក់ថា នេះគឺជាការរកឃើញដែលអាចធ្វើឱ្យប្រទេសកម្ពុជា និងពិភពលោកទាំងមូលសប្បាយចិត្តយ៉ាងខ្លាំង ។ លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ មានប្រភពពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិរក្សជីវៈចម្រុះ

គួរបញ្ជាក់ថា សត្វឈ្លូសយក្សមានឈ្មោះជាភាសាឡាតាំងថា Muntiacus vuquangensis ដែលត្រូវបានរកឃើញជាលើកដំបូងក្នុងព្រៃឈើនៃប្រទេសវៀតណាម និងឡាវនៅឆ្នាំ ១៩៩៤ ។