ថ្ងៃទី ២៧ ខែ មិថុនា រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានបង្ហើបឱ្យដឹងថា ប្រទេសថៃបានរកឃើញវីរុស Covid-19 បម្លែងថ្មីឈ្មោះBeta បានរីករាលដាលពីខេត្ត Narathiwat ដែលស្ថិតនៅភាគខាងត្បូងរបស់ប្រទេសថៃដល់រាជធានីបាងកក ។ បច្ចុប្បន្ននេះបានរកឃើញអ្នកឆ្លងវិរុសបម្លែងថ្មីនេះចំនួន ១ ករណី ព័ត៌មានលម្អិតនឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ ។
កាលពីមុន វីរុស Covid-19 បម្លែងថ្មីAlpha និង Delta បានរីករាលដាលនៅក្រុងបាងកក ហើយបានរីករាលដាលនៅកន្លែងជាច្រើននៅទូទាំងប្រទេសថៃ ។ ក្នុងចំណោមនោះ វីរុស Covid-19 បម្លែងថ្មី Delta បានរាលដាលជាលើកដំបូងនៅការដ្ឋានដែលមានពលករបរទេសរស់នៅបណ្តុំគ្នានៅក្រុងបាងកក ហើយបានរាលដាលយ៉ាងឆាប់រហ័សទៅកាន់តំបន់ផ្សេងទៀតតាមលំហូរចលនាប្រជាជន ។ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺCovid-19 ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន រដ្ឋាភិបាលថៃបានចេញបញ្ជាជាបន្ទាន់ឱ្យផ្អាកការដ្ឋានទាំងអស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺឆ្លង ដូចជាក្រុងបាងកកនិងតំបន់ជុំវិញចាប់ពីថ្ងៃទី ២៦ ខែ មីថុនា តទៅ ហើយអនុវត្តវិធានការបិទខ្ទប់ ពលករមិនត្រូវបានអនុញ្ញាតឱ្យចេញទៅក្រៅទេ ៕