ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២១ ក្រសួងសុខាភិបាលនិងកីឡារបស់ប្រទេសមីយ៉ាន់ម៉ាបានប្រកាសថា ដោយសារឃុំ Laukkaing នៃតំបន់ស្វយ័ត Kokang នៅភាគខាងជើងនៅរដ្ឋ Shan របស់ប្រទេសមីយ៉ាន់ម៉ាបានរកឃើញករណីឆ្លងជំងឺCOVID-19 ជាង ១០០ នាក់នៅក្នុងអំឡុងពេលដប់ថ្ងៃកន្លងទៅ ដូច្នេះ ឃុំនេះបានអនុវត្តបម្រាបធ្វើដំណើរពីថ្ងៃទី ២៨ ខែមិថុនានេះទៅ ដើម្បីបង្ការនិងគ្រប់គ្រងជំងឺឆ្លង ។ នេះជាតំបន់ទី ១១ ដែលប្រទេសមីយ៉ាន់ម៉ាបានអនុវត្តបម្រាបធ្វើដំណើរ ហើយក៏ជាឃុំទី ២ នៅភាគខាងជើងរបស់ប្រទេសមីយ៉ាន់ម៉ាដែលបានអនុវត្តបម្រាបធ្វើដំណើរគិតពីថ្ងៃទី ២៨ ខែ ឧសភាមកផងដែរ ។
ថ្ងៃទី ២៧ ខែ មិថុនា ក្រសួងសុខាភិបាលនិងកីឡារបស់ប្រទេសមីយ៉ាន់ម៉ាបានប្រកាសថា ក្នុងចំណោមសំណាកចំនួន ៤៦២៩ ដែលបានធ្វើតេស្តនៅថ្ងៃដដែលនោះ បានរកឃើញករណីឆ្លងជំងឺ COVID-19 ចំនួន ៨០៤ ករណី ក្នុងចំណោមនោះ មានករណី ៧ នាក់ស្លាប់បាត់បង់ជីវិត ។ ថ្មីៗកន្លងទៅនេះ ប្រទេសមីយ៉ាន់ម៉ាបានរកឃើញករណីឆ្លងជំងឺ COVID-19 កើនឡើងយ៉ាងច្រើន ក្នុងរយៈពេលមួយថ្ងៃ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ាកំពុងពន្លឿនការរៃអង្គាសប្រាក់ ដើម្បីទិញវ៉ាក់សាំង ៕