ពិធីបរិច្ចាគសម្ភារៈនិងបរិក្ខារបង្ការជំងឺឆ្លងដល់ប្រទេសកម្ពុជាបានធ្វើនៅក្រុងប៉េកាំង

CRI, June 28, 2021
Size:

    ថ្ងៃទី២៣ ខែមិថុនា ពិធីបរិច្ចាគសម្ភារៈនិងបរិក្ខារបង្ការជំងឺឆ្លងដល់ប្រទេសកម្ពុជាក្រោមប្រធានបទ “រួមសុខរួមទុក្ខ រួមគ្នាពុះពារគ្រាលំបាក”ដែលរៀបចំធ្វើដោយសមាគមប្រជាជនចិនសម្រាប់មិត្តភាពជាមួយបរទេសបានធ្វើនៅក្រុងប៉េកាំង។ លោកជំទាវ ខែក កែមាលីស៊ីសូដា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសចិនបានអញ្ជើញចូលរួមពិធីនេះ។

    ក្រុមហ៊ុនចំនួន៣ដែលមកពីខេត្តជាំងស៊ូ ជឺជាំងនិងសានស៊ីបានបរិច្ចាគសម្ភារៈបង្ការជំងឺឆ្លងក្នុងតម្លៃសរុប ២០៧, ម៉ឺនយាន់ប្រាក់ចិន រួមមានម៉ាស់ចំនួន៥០ម៉ឺននិងឧបករណ៍ធ្វើតេស្តរកវីរុសកូវីដ១៩ជាដើម ។

    លោកLi Songtian ប្រធានសមាគមប្រជាជនចិនសម្រាប់មិត្តភាពជាមួយបរទេសបានថ្លែងថា ប្រទេសចិននិងប្រទេសកម្ពុជាគឺជាមិត្តដែកថែកនិងជាដៃគូដ៏ជិតស្និទ្ធគ្រប់កាលៈទេសៈ។ យើងមានឆន្ទៈខិតខំទៅតាមលទ្ធភាពដើម្បីជួយដល់ប្រទេសកម្ពុជាក្នុងការយកឈ្នះលើជំងឺកូវីដ១៩ ហើយជំរុញការកសាងសហគមន៍រួមវាសនាតែមួយរវាងចិននិងកម្ពុជាដែលមានភាពកាន់តែជិតស្និទ្ធ។

សូមបញ្ជាក់ថា នេះជាលើកទី  ហើយដែលសមាគមប្រជាជនចិនសម្រាប់មិត្តភាពជាមួយបរទេសបានបរិច្ចាគសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដល់ប្រទេសកម្ពុជា៕