ទីក្រុងវៀងចន្ទន៍រដ្ឋធានីប្រទេសឡាវបន្តបិទទីក្រុងដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩

CRI, June 22, 2021
Size:

កាលពីថ្ងៃទី ១៩ ខែមិថុនា រដ្ឋាភិបាលឡាវបានប្រកាសថា ដោយសារគិតពីស្ថានភាពរាតត្បាតជំងឺកូវីដ១៩របស់ប្រទេសជិតខាងនិងរដ្ឋធានីវៀងចន្ទន៍ ទីក្រុងវៀងចន្ទន៍បានពន្យារពេលអនុវត្តវិធានការបិទទីក្រុង ១៥ ថ្ងៃបន្ថែមទៀត រហូតដល់ថ្ងៃទី ៤ ខែកក្កដា។

ទីស្តីការនាយករដ្ឋមន្រ្តីឡាវបានចេញផ្សាយដំណឹងកាលពីថ្ងៃដដែលថា ទីក្រុងវៀងចន្ទន៍នឹងបន្តចែកជា“ តំបន់ក្រហម” “ តំបន់លឿង” និង“ តំបន់បៃតង”ដដែល ដើម្បីចាត់វិធានការបង្ការការរីករាលដាលនៃជំងឺឆ្លងខុសៗគ្នា ។ ភោជនីយដ្ឋានក្នុង "តំបន់បៃតង"ដែលគ្មានការរីករាលដាលជំងឺអនុញ្ញាតឱ្យបរិភោគអាហារក្នុងភោជនីយដ្ឋានផ្ទាល់ តំបន់នៅខាងក្រៅ “តំបន់ក្រហម” ដែលជាកន្លែងមានជំងឺរាតត្បាតធ្ងន់ធ្ងរនិងស្មុគស្មាញអនុញ្ញាតឱ្យមានមនុស្សតិចជាង 50 នាក់ជួបជុំគ្នា។ អ្នកដែលបានចាក់វ៉ាក់សាំងរួចហើយមិនចាំបាច់ត្រូវចត្តាឡីស័ករយៈពេល ១៤ ថ្ងៃពេលធ្វើដំណើរឆ្លងក្រុងវៀងចន្ទន៍និងខេត្តផ្សេងៗ។