ផ្សាររដ្ឋទាំងអស់នៅរាជធានីភ្នំពេញដំណើរការអាជីវកម្មឡើងវិញ

lmcchina.org, June 15, 2021
Size:

 

ទោះបីជាសព្វថ្ងៃកម្ពុជានៅតែអាចរកឃើញករណីឆ្លងជំងឺកូវីដ-១៩ រាប់រយករណីជារៀងរាក់ថ្ងៃ ក៏ប៉ុន្តែក្រោយពីបានធ្វើការវាយតម្លៃចំពោះស្ថានភាពឆ្លងជំងឺកូវីដ-១៩ រដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតឱ្យផ្សាររដ្ឋនៅរាជធានីភ្នំពេញដំណើរការអាជីវកម្មឡើងវិញចាប់ពីថ្ងៃទី ១៥ ខែមិថុនា ។

  ឯកឧត្តម ឃួន ស្រេង អភិបាលក្រុងភ្នំពេញ បានចុះហត្ថលេខាលើលិខិតផ្លូវការកាលពីយប់ថ្ងៃទី ១៤ ខែមិថុនា ថា ចាប់ពីថ្ងៃទី ១៥ ខែមិថុនា ផ្សាររដ្ឋទាំងអស់នៅរាជធានីភ្នំពេញនឹងអាចដំណើរការអាជីវកម្មឡើងវិញ ។ តាមលិខិតនេះបានឱ្យដឹងថា អាជីវករដែលទទួលការអនុញ្ញាតឱ្យធ្វើអាជីវកម្មឡើងវិញ ត្រូវអនុវត្តតាមវិធានការអំពីការបង្ការ និងគ្រប់គ្រងជំងឺឆ្លង រួមមានការពាក់ម៉ាស់ រក្សាគម្លាត សម្លាប់មេរោគ និងស្គេនបាកដចូលផ្សារជាដើម ពិសេសគឺត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់តាមវិធានការពារដែលប្រកាសដោយក្រសួងសុខាភិបាល

  គួរបញ្ជាក់ថា អ្នកគ្រប់គ្រងផ្សារ អ្នកថែរក្សាសន្តិសុខ អាជីវករ និងអតិថិជនគ្រប់រូបត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ទៅតាមវិធានការពារសុវត្ថិភាព និងបទបញ្ជាពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល

  តាមស្ថិតិពីគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៃប្រសេកម្ពុជា គិតមកដល់ថ្ងៃទី ១៤ ខែមិថុនា កម្ពុជាបានចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យប្រជាជនជាង ៣ លាននាក់ ក្នុងនោះមាន ២,៥៣៧ លាននាក់បានទទួលការចាក់វ៉ាក់សាំងជាលើកទី ២ ស្មើនឹង ១៦% នៃចំនួនប្រជាជនទូទាំងប្រទេសកម្ពុជា ហើយត្រូវជា ២៥,% នៃគោលដៅចាក់វ៉ាក់សាំងដែលកំណត់ដោយរដ្ឋាភិបាល(ចាក់ជូន ១០ លាននាក់)

  តាមផែនការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលកំណត់ដោយរាជរដ្ឋាភិបាល ឆ្នាំនេះ កម្ពុជានឹងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនជាមនុស្សពេញវ័យ ៦,២២ លាននាក់ដោយបែងចែកជាដំណាក់កាល ៣ ។ នៅពាក់កណ្តាលឆ្នាំ ២០២២ កម្ពុជានឹងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនដែលជាមនុស្សពេញវ័យ ១០ លាននាក់ ដើម្បីសម្រេចនូវគោលដៅនៃការការពារជំងឺកូវីដ-១៩ ជាក្រុមនៅក្នុងប្រទេស ។