ប្រទេសកម្ពុជាបំពាក់មេដាយសហមេត្រី ថ្នាក់ធិបឌិន្ទ ជូនក្រុមគ្រូពេទ្យជំនាញចិនដែលជួយប្រទេសកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

CRI, June 15, 2021
Size:

      

ថ្ងៃទី ១១ ខែមិថុនា លោកជំទាវ ខែក កែមាលីស៊ីសូដា ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសចិនបានតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជាបំពាក់មេដាយសហមេត្រី ថ្នាក់ធិបឌិន្ទរ នៃព្រះរាជាណាចក្រកម្ពុជា ជូនក្រុមគ្រូពេទ្យជំនាញចិនទាំង៧រូបដែលមានស្នាដៃល្អក្នុងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នៅកម្ពុជាកន្លងមក។

      លោកជំទាវស៊ីសូដាបានថ្លែងថា នៅក្នុងស្ថានភាពដំបូង នៃការផ្ទុះជំងឺកូវីដ ១៩ នៅកម្ពុជា មហាមិត្តចិនបានផ្តល់ជំនួយជាសម្ភារៈការពារ និងទប់ស្កាត់ជំងឺកូវីដ ១៩ និងបានបញ្ជូនក្រុមគ្រូពេទ្យជំនាញទៅជួយកម្ពុជា  ហើយបានបានចាត់ទុកប្រទេសកម្ពុជាជាប្រទេសអាទិភាពក្នុងការទទួលបានវ៉ាក់សាំង ប្រទេសកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរឿងនេះ។ គ្រូពេទ្យជំនាញទាំងនោះ ដែលប្រជាជនកម្ពុជា មានការកោតសសើរអំពីស្នាដៃល្អក្នុងការរួមចំណែកយ៉ាងសំខាន់ដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នៅកម្ពុជា ទើបរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រគល់មេដាយដល់គ្រូពេទ្យជំនាញ។ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ កម្ពុជា និងចិន នៅតែជួយគ្នា និងគាំទ្រគ្នាទៅវិញទៅមកជានិច្ច៕