នៅភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ាកើតហេតុការណ៍ធ្លាក់យន្ដហោះដែលបានបណ្តាលឱ្យមនុស្ស ចំនួន១២ នាក់ស្លាប់

CRI, June 14, 2021
Size:

យោងតាមព័ត៌មាននៃក្រសួងពន្លត់អគ្គិភ័យនៃខេត្ត Mandalay ប្រទេសមីយ៉ាន់ម៉ា   យន្តហោះយោធាមួយគ្រឿងដែលដឹកជញ្ជូនអ្នកដំណើរ ១៦ នាក់បានធ្លាក់ពេលចុះចតនៅទីក្រុង Pyin Oo Lwin ខេត្ត Mandalay ភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ានាពេលព្រឹក ថ្ងៃទី ១០ ខែមិថុនានេះ  ដែលយ៉ាងហោចណាស់បានបណ្តាលឱ្យមនុស្ស ចំនួន ១២ នាក់ស្លាប់បាត់បង់ជីវិត។

ក្រសួងឃោសនាការនៃគណៈកម្មាធិការគ្រប់គ្រងជាតិមីយ៉ាន់ម៉ាបានថ្លែងថា  ដោយសារធាតុអាកាសអាក្រក់  យន្តហោះនោះបានបាត់បង់ទំនាក់ទំនងនៅក្បែរព្រលានយន្តហោះហើយបានធ្លាក់នៅពេលចុះចត៕