ការិយាល័យកុងស៊ុលប្រចាំនៅខេត្តព្រះសីហនុនៃស្ថានទូតចិនប្រចាំនៅកម្ពុជាចាប់ផ្តើមធ្វើដំណើរការ

Yunnan Gateway, June 14, 2021
Size:

  នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២១ ឯកឧត្តម Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញជួបជាមួយឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាក្នុងការសម្ពោធរួមគ្នានូវការិយាល័យកុងស៊ុលប្រចាំខេត្តព្រះសីហនុនៃស្ថានទូតចិនប្រចាំកម្ពុជា ។

  ការិយាល័យកុងស៊ុលប្រចាំខេត្តព្រះសីហនុជាការិយាល័យកុងស៊ុលទី ២  ដែលភាគីចិនបង្កើតនៅប្រទេសកម្ពុជាក្រៅរាជធានីភ្នំពេញនេះ បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់ប្រទេសចិនចំពោះការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ។ ទីតាំងសេវាកម្មរបស់ការិយាល័យកុងស៊ុលប្រចាំខេត្តព្រះសីហនុនៃស្ថានទូតចិនប្រចាំកម្ពុជារួមមានខេត្តចំនួន ៤ គឺ ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត ខេត្តកែប ដើម្បីផ្តល់សេវាកម្មការពារ និងជំនួយដល់ពលរដ្ឋចិនក្នុងខេត្តទាំង ៤ នេះ ។

  ពេលវេលាធ្វើការ ៖ ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ(ពេលព្រឹក ម៉ោង ៨ ដល់ ម៉ោង ១១ ៣០ នាទី ពេលល្ងាច ម៉ោង ២ ដល់ម៉ោង ៦ ល្ងាច )

    លេខទូរស័ព្ទ៖០០៨៥៥-៦១៩៨៣៧៤៩

  Emailconsular_sik@sina.com

  ដោយសារល័ក្ខខ័ណ្ឌមានកំណត់ ការិយាល័យកុងស៊ុលប្រចាំខេត្តព្រះសីហនុមិនធ្វើផ្តល់សេវាកម្មបញ្ជាក់លិខិតវិលត្រឡប់ទៅប្រទេសចិនសម្រាប់ពលរដ្ឋចិនជាបណ្តោះអាសន្ន ។