កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ

, June 14, 2021
Size:

២០១៥-២០២០

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ

រួមគ្នាផឹកទឹកទន្លេតែមួយ តភ្ជាប់ជោគវាសនាជាមួយគ្នា

 

អ្នករៀបរៀង  ប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ “រួមគ្នាផឹកទឹកទន្លេតែមួយ តភ្ជាប់ជោគវាសនាជាមួយគ្នា” ។ យើងជាអ្នកជិតខាងរាប់អានគ្នា ហើយក៏ជាដៃគូសហប្រតិបត្តិការយ៉ាងល្អប្រសើរដែរ ។ ឆ្នាំនេះជាខួបលើកទី ៥ នៃការបង្កើតកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅនោះ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានទទួលលទ្ធផលជាផ្លែផ្កាក្នុងការបង្កើតយន្តការ កំណត់ផែនការយុទ្ធសាស្ត្រ ផ្តល់ការគាំទ្រផ្នែកហិរញ្ញប្បទាន និងធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែងជាដើម ។ វាបានចាក់បញ្ចូលនូវកម្លាំងរស់រវើក និងទឹករស់ក្នុងការអភិវឌ្ឍតំបន់ និងបានផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃបណ្តាប្រទេសនានា ។ ក្នុងឱកាសនៃការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី ៦ ស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ យើងខ្ញុំសូមចែករំលែកគ្នាជាមួយលោកអ្នកអំពីសមិទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសឡានឆាង-មេគង្គតាមរយៈរូបភាពនេះ

 

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី ១ ស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ

 

ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៥ ក្រុងជីងហុងខេត្តយូណានប្រទេសចិន

 

រដ្ឋមន្ត្រីការបរទេសនៃប្រទេសផ្សេងៗ

ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន

ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា

ឯកឧត្តម Thongloun Sisoulith ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ

ឯកឧត្តម U Wunna Maung Lwin រដ្ឋមន្ត្រីក្រសួងការបរទេសមីយ៉ាន់ម៉ា

ឯកឧត្តម Don Pramudwinai រដ្ឋមន្ត្រីក្រសួងការបរទេសថៃ

ឯកឧត្តម Pham Binh Minh ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម

 

សមិទ្ធផល

        អង្គប្រជុំបានអនុម័ត“លិខិតនិយមន័យស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ” និង“សេចក្តីប្រកាសព័ត៌មានរួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី ១” ។ ប្រទេសទាំង ៦ បានឯកភាពគ្នាលើគោលដៅ គោលការណ៍ វិស័យសំខាន់ យន្តការ និងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ព្រមទាំងរបៀបវារៈនៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី ១ ហើយបានយល់ព្រមឱ្យអនុវត្តគម្រោងដំណាក់កាលដំបូងមួយចំនួន ដើម្បីទទួលបានសមិទ្ធផលជាក់ស្តែងក្នុងពេលឆាប់ៗ

 


កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី ២ ស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ

 

ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៦ ក្រុងសៀមរាបប្រទេសកម្ពុជា

 


រដ្ឋមន្ត្រីការបរទេសនៃប្រទេសផ្សេងៗ

ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន

ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា

ឯកឧត្តម Saleumxay Kommasith រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ

ឯកឧត្តម U Kyaw Tin រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការអន្តរជាតិមីយ៉ាន់ម៉ា

ឯកឧត្តម Don Pramudwinai រដ្ឋមន្ត្រីក្រសួងការបរទេសថៃ

ឯកឧត្តម Pham Binh Minh ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម

  


សមិទ្ធផល

       អង្គប្រជុំបានអនុម័ត“សេចក្តីប្រកាសព័ត៌មានរួមស្តីពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី ២”បញ្ជីឈ្មោះអំពីវឌ្ឍនភាពនៃការអនុវត្តតាមសមិទ្ធផលសំខាន់នៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី ១” និង“គោលការណ៍អំពីការបង្កើតក្រុមការងាររួមលើវិស័យអាទិភាព”

 

 

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី ៣ ស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ

 

ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៧ ក្រុងតាលីខេត្តយូណានប្រទេសចិន

 

រដ្ឋមន្ត្រីការបរទេសនៃប្រទេសផ្សេងៗ

ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន

ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា

ឯកឧត្តម Saleumxay Kommasith រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ

ឯកឧត្តម U Kyaw Tin រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការអន្តរជាតិមីយ៉ាន់ម៉ា

ឯកឧត្តម Don Pramudwinai រដ្ឋមន្ត្រីក្រសួងការបរទេសថៃ

ឯកឧត្តម Pham Binh Minh ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម

 


សមិទ្ធផល

        អង្គប្រជុំបានអនុម័ត“សេចក្តីប្រកាសព័ត៌មានរួមស្តីពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី ៣” ហើយបានពិនិត្យ និងឯកភាពគ្នាលើ“ផែនការសកម្មភាពរយៈពេល ឆ្នាំអំពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ(២០១៨-២០២២)”ដែលលើកឡើងក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី ២ បង្កើត“វេទិកាព័ត៌មាន Hotline អំពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ” ប្រកាស“បញ្ជីឈ្មោះគម្រោងដែលទទួលការគាំទ្រពីមូលនិធិពិសេសស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គប្រចាំឆ្នាំ ២០១៧” និងចុះផ្សាយ“សមិទ្ធផលសំខាន់នៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី ១ និងបញ្ជីឈ្មោះសមិទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី ២” ។

 



កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី ៤ ស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ

 

ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៨ ឡាងប្រាបងប្រទេសឡាវ

 

រដ្ឋមន្ត្រីការបរទេសនៃប្រទេសផ្សេងៗ

ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ រដ្ឋមន្ត្រីក្រសួងការបរទេសចិន

ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីកម្ពុជា

ឯកឧត្តម Saleumxay Kommasith រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ

ឯកឧត្តម U Kyaw Tin រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការអន្តរជាតិមីយ៉ាន់ម៉ា

ឯកឧត្តម Don Pramudwinai រដ្ឋមន្ត្រីក្រសួងការបរទេសថៃ

ឯកឧត្តម Pham Binh Minh ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម

 

សមិទ្ធផល

         អង្គប្រជុំបានអនុម័ត“សេចក្តីប្រកាសព័ត៌មានរួមស្តីពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី ៤” ចុះផ្សាយ“របាយការណ៍ស្តីពីវឌ្ឍនភាពប្រចាំឆ្នាំ ២០១៨ នៃផែនការសកម្មភាពរយៈពេល ៥ ឆ្នាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ”បញ្ជីឈ្មោះគម្រោងដែលទទួលការគាំទ្រពីមូលនិធិពិសេសស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គប្រចាំឆ្នាំ ២០១៨” និង“របាយការណ៍សិក្សាស្រាវជ្រាវខ្សែក្រវាត់សេដ្ឋកិច្ចតាមទន្លេឡានឆាង-មេគង្គ”ដែលសរសេរដោយធនាគារគំនិតនៃប្រទេសទាំង ៦ ព្រមទាំងប្រកាសភ្លេងសហប្រតិបត្តិការឡានឆាង-មេគង្គ

 


កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី ៥ ស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ

 

ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២០ ក្រុងវៀងចន្ទន៍ប្រទេសឡាវ

 

រដ្ឋមន្ត្រីការបរទេសនៃប្រទេសផ្សេងៗ

ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ រដ្ឋមន្ត្រីក្រសួងការបរទេសចិន

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា

ឯកឧត្តម Saleumxay Kommasith រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ

ឯកឧត្តម U Kyaw Tin រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការអន្តរជាតិមីយ៉ាន់ម៉ា

ឯកឧត្តម Don Pramudwinai រដ្ឋមន្ត្រីក្រសួងការបរទេសថៃ

ឯកឧត្តម Pham Binh Minh ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម

 

សមិទ្ធផល

          អង្គប្រជុំបានអនុម័ត“សេចក្តីប្រកាសព័ត៌មានរួមស្តីពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី ៥” ចុះផ្សាយ“របាយការណ៍ស្តីពីវឌ្ឍនភាពប្រចាំឆ្នាំ ២០១៩ នៃផែនការសកម្មភាពរយៈពេល ៥ ឆ្នាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ”បញ្ជីឈ្មោះគម្រោងដែលទទួលការគាំទ្រពីមូលនិធិពិសេសស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គប្រចាំឆ្នាំ ២០២០”បញ្ជីឈ្មោះអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងដែលទទួលការគាំទ្រពីមូលនិធិពិសេសស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គប្រចាំឆ្នាំ ២០១៨” និង“សំណើស្តីពីការរួមគ្នាកសាងខ្សែក្រវាត់សេដ្ឋកិច្ចតាមទន្លេឡានឆាង-មេគង្គ”