ប្រទេសចិនរីករាយចាត់ទុកប្រទេសកម្ពុជាជាអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការវ៉ាក់សាំងជាមួយបរទេស

CRI, June 11, 2021
Size:

ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២១ នៅទីក្រុងឆុងឈីងនៃប្រទេសចិន លោកវ៉ាងយី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបពិភាក្សាជាមួយឯកឧត្តមប្រាក់សុខុន ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាដែលអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិន។

លោកវ៉ាងយីបានថ្លែងថា ចំណងមិត្តភាពប្រពៃណីរវាងរវាងចិននិងកម្ពុជាគឺមានភាពរឹងមាំមិនអាចបំបែកបាន។ ឆ្នាំនេះគឺជាខួបទី ១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនីស្តចិននិងខួបទី ៧០ ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជាផងដែរ ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសចិន និងកម្ពុជានឹងឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍។ប្រទេសចិននឹងគាំទ្រកម្ពុជាយ៉ាងមុតមាំ ក្នុងការដើរលើមាគ៌ាអភិវឌ្ឍន៍ដែលសមស្របទៅនឹងសភាពការណ៍ជាក់ស្តែងរបស់ប្រទេសកម្ពុជាដូចគ្រាមុនៗ ។ប្រទេសចិនរីករាយចាត់ទុកប្រទេសកម្ពុជាជាអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការវ៉ាក់សាំងជាមួយបរទេស  នឹងពុះពាកឧបសគ្គដើម្បីគាំទ្រយ៉ាងពេញទំហឹងដល់ប្រទេសកម្ពុជាក្នុងការយកឈ្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។

លោកវ៉ាងយីបានសង្កត់ធ្ងន់ថា   ការអភិវឌ្ឍរបស់ប្រទេសចិនគឺជាការរីកចម្រើននៃកម្លាំងសន្តិភាពនិងយុត្តិធម៌ ក៏ជាការពង្រឹងអំណាចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ  ដែលនឹងចូលរួមចំណែកកាន់តែច្រើនដល់សន្តិភាពស្ថិរភាពនិងការអភិវឌ្ឍពិភពលោកជាពិសេសតំបន់អាស៊ីប៉ាស៊ីហ្វិក។ ចិនសូមថ្លែងអំណរគុណដល់ប្រទេសកម្ពុជាដែលតែងតែគាំទ្រជំហរស្របច្បាប់របស់ប្រទេសចិនលើឆាកអន្តរជាតិក្នុងតំបន់។ ប្រទេសចិនក៏នឹងបន្តឈរនៅជាមួយប្រទេសកម្ពុជាដោយមិនស្ទាក់ស្ទើរលើបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលនិងបញ្ហាដែលយកចិត្តទុកដាក់ខ្ពស់របស់ប្រទេសកម្ពុជា។

ឯកឧត្តមប្រាក់សុខុនបានអបអរសាទរយ៉ាងកក់ក្តៅចំពោះខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន លោកបានថ្លែងថា  ក្នុងរយៈពេល ១០០ ឆ្នាំកន្លងមកនេះ  ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន  ប្រទេសចិនបានបង្កើតសមិទ្ធិផលដែលទាក់ទាញចំណាប់អារម្មណ៍នៃពិភពលោកទាំងមូល  និងបានកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយតាមពេលកំណត់  នេះបង្ហាញយ៉ាងច្បាស់ថា  ប្រទេសចិនបានដើរលើផ្លូវត្រឹមត្រូវទាំងស្រុង។ប្រទេសកម្ពុជាតែងតែអនុវត្តគោលនយោបាយប្រទេសចិនតែមួយ។  គាំទ្រប្រទេសចិន ការពារសិទ្ធិស្របច្បាប់របស់ខ្លួនគឺជាការគាំទ្រយុតិធ៌មនិងសមធម៌ កម្ពុជានឹងបន្តធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសចិនក្នុងឱកាសអន្តរជាតិ៕