លោក វ៉ាងយី រដ្ឋមន្ត្រីក្រសួងការបរទេសចិនជួបពិភាក្សាជាមួយឯកឧត្តមប្រាក់សុខុន ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា

CRI, June 10, 2021
Size:

ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២១ នៅទីក្រុងឆុងឈីងនៃប្រទេសចិន លោកវ៉ាងយី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបពិភាក្សាជាមួយឯកឧត្តមប្រាក់សុខុន ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាដែលអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិន។

លោកវ៉ាងយីបានថ្លែងថា  ប្រទេសចិននិងកម្ពុជាជាដៃគូដ៏ជិតស្និទ្ធនិងមិត្តភក្តិដែកថែប  តែងតែជួយគ្នានិងគាំទ្រគ្នាទៅវិញទៅមក។ ប្រទេសចិនរីករាយសហការជាមួយប្រទេសកម្ពុជាដើម្បីអនុវត្តជាក់ស្តែងនូវផែនការប្រតិបត្តិអំពីសហគមន៍រួមវាសនាតែមួយចិន-កម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមប្រាក់សុខុនបានថ្លែងថា  ប្រទេសកម្ពុជាសូមថ្លែងអំណរគុណចំពោះប្រទេសចិនដែលបានជួយយ៉ាងខ្លាំងក្នុងការទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ១៩ និងជំរុញការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ។ សង្ឃឹមថាអាចបន្តសហការជាមួយប្រទេសចិនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង និងធ្វើកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែស៊ីជម្រៅលើវិស័យជាច្រើន ដូចជាសិកម្ម អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ព័ត៌មាននិងទូរគមនាគមន៍ជាដើម។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិយោបល់គ្នាលើបញ្ហាអន្តរជាតិនិងតំបន់ដែលមយកចិត្តទុកដាក់រួមគ្នាដែរ៕