លោក វ៉ាង យី ចូលរួមកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសចិន-អាស៊ាន

CRI, June 9, 2021
Size:

      

ថ្ងៃទី៧ ខែមិថុនា កិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសចិន-អាស៊ាន ដើម្បីអបអរខួប៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងសន្ទនាចិន-អាស៊ានបានប្រារព្ធធ្វើនៅទីក្រុងឆុងឈីង ប្រទេសចិន។ លោក វ៉ាង យី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានធ្វើជាសហអធិបតីជាមួយលោក Teodoro Locsinរដ្ឋមន្ត្រីការបរទេសហ្វីលីពីនដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងរវាងអាស៊ាននិងចិន។

      លោក វ៉ាង យី បានគូសបញ្ជាក់ថា   រយៈពេល ៣០ឆ្នាំកន្លងមកនេះ  ចិននិងអាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មទ្រង់ទ្រាយធំបំផុតរវាងគ្នា  ជាដៃគូសហប្រតិបត្តិការក្នុងវិស័យជាច្រើននិងសម្បូរបែប  និងជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំ។ នេះបានប្រយោជន៍ពីភាគីទាំងពីរបានតម្កល់ទុកគូភាគីក្នុងឋានៈចម្បងនៃទំនាក់ទំនងអន្តរជាតិ បានតម្កល់ទុកប្រជាជនជាស្នូល  ផ្តោតលើកិច្ចសហប្រតិបត្តិការជាក់ស្តែងជាប់ជានិច្ច  បានប្រកាន់ខ្ជាប់ការអភិវឌ្ឍនិងបើកទូលាយជាប់ជានិច្ច ដើម្បីសម្រេចការផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ  ចាត់ទុកសភាពការណ៍ទូទៅជាសំខាន់ជាប់ជានិច្ច ការខ្វែងមតិត្រូវទុកនៅកន្លែងដ៏សមរម្យ។

      ចិននិងអាស៊ានត្រូវយកចិត្តទុកដាក់លើរយៈ ៣០ ឆ្នាំនាពេលអនាគត បង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងចិននិងអាស៊ានដែលមានកម្រិតកាន់តែខ្ពស់  ដើម្បីបង្កើតសហគមន៍រួមវាសនាកាន់តែជិតស្និទ្ធ។ ភាគីចិនសូមលើកឡើងសេចក្តីស្នើរ  ចំណុច៖  ជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លង។  ជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ។  លើកកម្ពស់កម្រិតទំនាក់ទំនង។  ឈានដល់«ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងCOC»ក្នុងពេលឆាប់ៗ។  ប្រកាន់ខ្ជាប់ពហុភាគីនិយម។  រួមគ្នាផ្សព្វផ្សាយតម្លៃនៃទ្វីបអាស៊ី៕