លោក Min Aung Hlaing ប្រធានគណៈកម្មាធិការគ្រប់គ្រងជាតិមីយ៉ាន់ម៉ាជួបសន្ទនាជាមួយតំណាងជាន់ខ្ពស់នៃអាស៊ាន

CRI, June 7, 2021
Size:

    កាលពីថ្ងៃទី៤ខែមិថុនា លោក Min Aung Hlaing ប្រធានគណៈកម្មាធិការគ្រប់គ្រងជាតិមីយ៉ាន់ម៉ាបានជួបសន្ទនាជាមួយលោក Erywan រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសប៊្រុយណេដែលជាប្រធានផ្លាស់វេនរបស់អាស៊ាននិងលោក Lim Jock Hoi អគ្គលេខាធិការសមាគមអាស៊ាននៅក្រុងណៃពិដោ រដ្ឋធានីមីយ៉ាន់ម៉ា 

    អ្នកសារព័ត៌មានបានដំណឹងពីស្ថាប័នឃោសនានៃគណៈកម្មាធិការគ្រប់គ្រងជាតិមីយ៉ាន់ម៉ាឱ្យដឹងថា ខ្លឹមសារនៃកិច្ចជំនួបបូករួមទាំងសភាពការណ៍អនុវត្តជាក់ស្តែងនូវលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញស្តីពីបញ្ហាមីយ៉ាន់ម៉ារវាងមេដឹកនាំអាស៊ានដែលធ្វើឡើងនៅក្រុងហ្សាកាដា រដ្ឋធានីឥណ្ឌូណេស៊ីកាលពីថ្ងៃទី២៤ខែមេសា ការរៀបចំធ្វើការបោះឆ្នោតជាថ្មីឡើងវិញបន្ទាប់ពីប្រទេសជាតិមានសន្តិភាពនិងស្ថិរភាពព្រមទាំងជំនួយមនុស្សធម៌ជាដើម