ប្រទេសវៀតណាមបង្កើនការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩

CRI, June 3, 2021
Size:

   ថ្ងៃទី៣១ ខែឧសភា នាយកដ្ឋានអាកាសចរណ៍ស៊ីវិលនៃប្រទេសវៀតណាមបានចេញផ្សាយព័ត៌មានថា ដើម្បីបង្កើនការងារបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៧ ខែ មិថុនា ព្រលានយន្តហោះអន្តរជាតិHanoi Noi Bai នៅក្រុងហាណូយ រដ្ឋធានីវៀតណាមនឹងផ្អាកជើងយន្តហោះអន្តរជាតិចូលចតជាបណ្តោះអាសន្ន ។

      គួររំលឹកថា  នៅចុងខែមេសា ឆ្នាំនេះ រៀតណាមបានផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩រលកថ្មី បច្ចុប្បន្ននេះ នៅប្រទេសវៀតណាមបានរកឃើញករណីឆ្លងកាន់តែច្រើនឡើងៗ ជាបន្តបន្ទាប់ ។ គិតពីថ្ងៃទី២៧ខែឧសភា រហូតដល់ម៉ោង១៨ រសៀលថ្ងៃទី៣១ ខែឧសភា នៅទូទាំប្រទេសវៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ចំនួន៤២៤៦នាក់ ។

      តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានវៀតណាមបានឱ្យដឹងថា ដើម្បីទប់ទល់នឹងជំងឺឆ្លង ចាប់ពីថ្ងៃត្រង់ថ្ងៃទី២៥ ខែឧសភាតទៅ ក្រុងហាណូយបានហាមមិនឱ្យធ្វើសកម្មភាពជួបជុំគ្នានៅទីកន្លែងសាធារណៈ ក្រៅពីនេះ ចាប់ពីថ្ងៃទី៣១ ខែឧសភាតទៅ ក្រុងហូជីមិញបានអនុវត្តវិធានការស្តីពីការរក្សាគម្លាតសុវត្ថិភាពរយៈពេល១៥ថ្ងៃ ៕