គម្រោងជួសជុលផ្លូវក្រុងព្រះសីហនុដែលចូលរួមដោយភាគីចិន ឈានចូលដំណាក់កាលចុងក្រោយ

lmcchina.org, June 2, 2021
Size:

តាមព័ត៌មានពីសារព័ត៌មាន“ជានហ្វា”បានឱ្យដឹងថា កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២១ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កម្ពុជា បានដឹកនាំក្រុមការងារបច្ចេកទេស អញ្ជើញទៅពិនិត្យការងារជួសជុលផ្លូវថ្នល់ ៣៤ ខ្សែ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនៅក្រុងព្រះសីហនុ

គិតមកដល់ពេលនេះ គម្រោងជួសជុលផ្លូវថ្នល់នៅក្រុងព្រះសីហនុបានឈានចូលដំណាក់កាលចុងក្រោយហើយ ។ វិស្វកម្មចាក់បេតុង ០,២៥ ម៉ែត្រនៅផ្នែកបាតក្រោម និងក្រាលជ័រកៅស៊ូ AC ,០៧ ម៉ែត្រនៅផ្ទៃលើ គូសសញ្ញាចរាចរណ៍ ដាក់ផ្លាកសញ្ញាចរាចរណ៍ ដំឡើងភ្លើងតាមផ្លូវ ដាំដើមឈើ និងការសាងសង់រោងចក្រសម្អាតតទឹកស្អុយលេខ ២ ត្រូវបានបញ្ចប់ ១០០% ការសាងសង់បន្ទប់ទឹកសាធារណៈត្រូវបានសម្រេច ៩៣% ការដំឡើងប្រព័ន្ធកាមេរ៉ាតាមផ្លូវបានសម្រេច ៦០% ការសាងសង់ផ្លូវតាមឆ្នេរសមុទ្របានសម្រេច ៩៥% ការសាងសង់រោងចក្រសម្អាតទឹកស្អុយលេខ ១ បានសម្រេច ៨៥% ការសិក្សាសស្រាវជ្រាវអំពីលទ្ធភាពនៃការសាងសង់រោងចក្រសម្អាតទឹកស្អុយលេខ ៣ កំពុងដើរការ ។

  គួរបញ្ជាក់ថា គម្រោងជួសជុលផ្លូវថ្នល់ ៣៤ ខ្សែនេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់នេះ ។ គម្រោងនេះមានទុនវិនិយោគសរុប ២៩៤ លានដុល្លារអាមេរិក ក្នុងនោះមានថវិការដ្ឋាភិបាលចំនួន ១០០ លានដុល្លារអាមេរិក ចំណែកទុនវិនិយោគផ្សេងទៀតមកពីក្រុមហ៊ុនចិន និងប្រទេសផ្សេងៗ ។ ផ្លូវទាំង ៣៤ ខ្សែមានប្រវែងសរុប ៨៤ គីឡូម៉ែត្រ រួមមានផ្លូវសំខាន់ ៣ ខ្សែ ផ្លូវធម្មតា ១៦ ខ្សែ និងផ្លូវលំ ១៥ ខ្សែ ។