ប្រទេស​វៀតណាម​រក​ឃើញ​វីរុស​កូវីដ​ ១៩ ប្រភេទ​ថ្មី​ដែល​រួម​បញ្ចូលគ្នា​រវាង​វីរុស​​បំប្លែងថ្មី​ចំនួន​២

CRI, June 1, 2021
Size:

 រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមបានប្រកាសកាលពីថ្ងៃទី ២៩ ខែឧសភាថា ប្រទេសវៀតណាមបានរកឃើញវីរុសកូវីដ ១៩ ប្រភេទថ្មីដែលជាវីរុសលាយនៃវីរុសបំប្លែងថ្មីដែលរកឃើញដំបូងនៅប្រទេសអង់គ្លេសនិងឥណ្ឌា 

 ថ្លែងក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្តីពីការបង្ការនិងគ្រប់គ្រង់ជំងឺកូវីដ១៩ នៅទូទាំងប្រទេសវៀតណាម លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ថា រីវុសបំប្លែងថ្មីប្រភេទនេះមានគ្រោះថ្នាក់យ៉ាងខ្លាំង ដែលអាចឆ្លងរាលដាលយ៉ាងឆាប់រហ័សតាមខ្យល់អាកាស  វីរុសបំប្លែងថ្មីមួយប្រភេទនេះនៅមិនទាន់ត្រូវដាក់ឈ្មោះទេ 

តាមដំណឹងបានឱ្យដឹងថា មុននេះ វៀតណាមបានរកឃើញវីរុសបំប្លែងថ្មីចំនួន  ប្រភេទ រួមទាំងវីរុសបំប្លែងថ្មីដែលរកឃើញដំបូងនៅប្រទេសឥណ្ឌានិងអង់គ្លេស