កម្ពុជាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាង២២ភាគរយហើយ

Yunnan Gateway, May 28, 2021
Size:

   

ភ្នំពេញ៖គិតត្រឹមយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ២,២៦៩,៨៦០នាក់ នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល។

  ការសម្រេចចាក់បានជាង២២ភាគរយនេះ កើតមានឡើងស្របពេលដែលចិនបានបញ្ជូនវ៉ាក់សាំង១លានដូសទៀតមកដល់កម្ពុជា កាលពីព្រឹកថ្ងៃទី២៣ ឧសភា។

  ស៊ីណូវ៉ាក់ចំនួន៤លានដូសហើយ ដែលត្រូវបានផ្គត់ផ្គង់មកជូនកម្ពុជា ហើយក្រៅពីផ្គត់ផ្គង់តាមការបញ្ជាទិញ ភាគីចិនក៏បានផ្តល់ជំនួយវ៉ាក់សាំង ឥតសំណង១.៧លានដូស មកដល់កម្ពុជាហើយផងដែរ គឺស៊ីណូហ្វាម។

  គិតត្រឹមព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៥,៧៦១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន១៨,៣៥៩នាក់ និងស្លាប់សរុបចំនួន១៧៩នាក់៕