សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ៖ បើមិនពឹងប្រទេសចិនទេ តើឱ្យខ្ញុំទៅពឹងនរណា ?

lmcchina.org, May 26, 2021
Size:

ក្នុងកិច្ចប្រជុំអនាគតអាស៊ីដែលបានរៀបចំនៅពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសជប៉ុនបានលើកឡើងនូវប្រធានបទអំពីប្រទេសចិនម្តងទៀត ហើយបានផ្សព្វផ្សាយថា សព្វថ្ងៃមានការពឹងផ្អែកលើប្រទេសចិនកាន់តែច្រើន ។ ពួកគេក៏បានសម្តែងនូវក្តីព្រួយបារម្ភចំពោះបញ្ហានេះដែរ ។ អំពីរឿងនេះ ភាគីកម្ពុជាបានធ្វើការឆ្លើយតបយ៉ាងជាក់ច្បាស់

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ក្នុងកិច្ចប្រជុំនេះថា សព្វថ្ងៃប្រទេសចិនបានផ្តល់វ៉ាក់សាំងជំងឺកូវីដ-១៩ ដ៏ច្រើនដល់ប្រទេសកម្ពុជា ជាពិសេស ប្រទេសចិនតែងតែធ្វើការអនុវត្តជាក់ស្តែងក្នុងការផ្តល់ជំនួយឧបត្ថម្ភ និងការគាំទ្រ បើមិនពឹងប្រទេសចិនទេ តើឱ្យខ្ញុំទៅពឹងនរណា ? សម្តេចតេជោបានសង្កត់ធ្ងន់ទៀតថា ប្រទេសចិនបានជួយសាងសង់ស្ពានឆ្លងទន្លេមេគង្គដ៏ធំច្រើននៅកម្ពុជា ចំណែកផ្លូវថ្នល់រាប់ពាន់គីឡូម៉ែត្រក្នុងប្រទេសកម្ពុជាក៏បានត្រូវសង់ឡើងក្រោមជំនួយឧបត្ថម្ភពីប្រទេសចិនដែរ

អំពីបង្ហាញជំងឺកូវីដ-១៩ សម្តេចតេជោបានមានប្រសាសន៍ថា កម្ពុជាក៏បានទទួលវ៉ាក់សាំងកូវីដ-១៩ មួយចំនួនតាមផែនការ Covax នៃអង្គការសហប្រជាជាតិដែរ ប៉ុន្តែ វ៉ាក់សាំងដែលចាក់ជូនប្រជាពលរដ្ឋខ្មែរភាគច្រើនគឺផ្តល់ដោយប្រទេសចិន

តាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ចាប់ពីខែកុម្ភៈឆ្នាំនេះរៀងមក កម្ពុជាបានទទួលវ៉ាក់សាំងកូវីដ-១៩ ជាច្រើនលើកពីប្រទេសចិន រួមទាំងវ៉ាក់សាំងដែលកម្ពុជាទិញពីប្រទេសចិន និងវ៉ាក់សាំងដែលជាជំនួយរបស់ប្រទេសចិន ។ ក្រៅពីនេះ សម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងកូវីដ-១៩ ដែលផលិតដោយប្រទេសចិន ។