សួស្តី ផ្លែស្វាយកម្ពុជា

CRI, May 20, 2021
Size:

  


ខែឧសភា  ឆ្នាំ២០២១  ពិធីសម្ពោធការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនបានរៀបចំនៅទីក្រុងភ្នំពេញ រាជធានីនៃប្រទេសកម្ពុជា ។លោកស្រីHuaChunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា  មើលទៅវាហាក់ដូចជាគ្រាន់តែជាកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មផ្លែស្វាយប៉ុណ្ណោះ ប៉ុន្តែវាបានបង្ហាញនូវមិត្តភាពរវាងចិននិងកម្ពុជាដែលមានភាពជិតស្និទ្ធដូចបងប្អូន។

 


នៅក្នុងបរិបទជំងឺកូវីដ១៩  ស្ថាប័នពាក់ព័ន្ធនៃប្រទេសចិននិងកម្ពុជាបានពុះពារឧបសគ្គជាច្រើន និងតាមវិធីត្រួតពិនិត្យគុណភាពតាមប្រព័ន្ធវីដេអូ  ដើម្បីសម្រេចបាននូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកសិកម្មប្រកបដោយប្រសិទ្ធភាពលើកនេះ។កិច្ចសហប្រតិបត្តិការនេះបានបំពេញតម្រូវការទីផ្សារក្នុងស្រុកចិន  ។ម្យ៉ាងវិញទៀត វាពិតជាបានជួយបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករខ្មែរ ដើម្បីរួមគ្នាចេញផុតពីវិបត្តិជំងឺកូវីដ១៩  ដែលបានទទួលយកចិត្តទុកដាក់ខ្ពស់និងការសាទរយ៉ាងកក់ក្តៅពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា។

 


លោកជាមុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវិវឌ្ឍនភាពកម្ពុជា - ចិនបានថ្លែងថា  កិច្ចសហប្រតិបត្តិការកម្ពុជា-ចិនបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់កសិករដាំផ្លែឈើនិងបានជួយកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

ពាណិជ្ជករលក់ផ្លែស្វាយកម្ពុជាបានថ្លែងថា  ខ្ញុំបានទៅខេត្តYunnanប្រទេសចិនដើម្បីចូលរួមពិព័រណ៍ចិនខាងត្បូងជាច្រើនដង ហើយបានមើលឃើញថា  ចិនមានទីផ្សារធំ ខ្ញុំតែងតែមានគោលបំណងនាមយកផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិន។ទីបំផុត  ផ្លែស្វាយស្រស់របស់កម្ពុជាបានចូលទីផ្សារចិនជាផ្លូវការហើយ  នេះគឺជាឱកាសដ៏ល្អសម្រាប់ការអភិវឌ្ឍឧស្សាហកម្មស្វាយរបស់យើង  ។

លោកZhuYongliអ្នកទទួលខុសត្រូវនៃក្រុមហ៊ុនផ្លែឈើនៅទីក្រុងសៀងហៃបានថ្លែងថា  ផ្លែស្វាយកម្ពុជាអាចបំពេញ“រយៈពេលទំនេរ” ក្នុងទីផ្សារផ្លែស្វាយរបស់ប្រទេសចិន  ដែលឱ្យប្រជាជនចិនអាចបរិភោគផ្លែស្វាយស្រស់ពេញមួយឆ្នាំ។