គ្រប់មជ្ឈដ្ឋានក្នុងសង្គមខ្មែរ ៖ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គចាក់បញ្ចូលកម្លាំងចលករក្នុងការកសាងសហគមន៍អាស៊ាន

lmcchina.org, May 20, 2021
Size:

  ឆ្នាំនេះជាខួបលើកទី ៥ នៃការបង្កើតកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ ។ ថ្មីៗនេះ អ្នកតំណាងដែលមកពីមជ្ឈដ្ឋាននយោបាយ ពាណិជ្ជកម្ម និងស្ថាប័នសិក្សាស្រាវជ្រាវបានទទួលបទសម្ភាសន៍ពីទីភ្នាក់ងារព័ត៌មានស៊ីនហួចិន ហើយបានលើកមតិថា កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានចាក់បញ្ចូលនូវកម្លាំងជានិរន្តរ៍ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការចិន-អាស៊ាន និងការកសាងសហគមន៍អាស៊ាន ព្រមទាំងបានរួមចំណែកក្នុងការអភិវឌ្ឍន៍ក្នុងតំបន់

  កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គគឺជាយន្តការស្តីពីកិច្ចសហប្រតិបត្តិការកម្រិតអនុតំបន់បែបថ្មី ដែលរួមគ្នាបង្កើតដោយប្រទេសចិន និងកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម ដើម្បីរួមគ្នាពិគ្រោះពិភាក្សា ស្ថាបនា និងចែករំលែកគ្នា ។ ក្រោយពីត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៦ រៀងមក យន្តការនេះបានរីកចម្រើនយ៉ាងឆាប់រហ័ស និងបានទទួលលទ្ធផលជាផ្លែផ្កា ហើយបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសទាំង ៦ និងផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃបណ្តាប្រទេសនានា

  ឯកឧត្តម Pou Sothirak អ្នកទទួលខុសត្រូវនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្ដិភាព បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ សមត្ថភាពផលិត ពាណិជ្ជកម្មឆ្លងដែន ធនធានទឹក កសិកម្ម និងកិច្ចកាត់បន្ថយភាពក្រីក្ររវាងប្រទេសទន្លេឡានឆាង-មេគង្គផ្សេងៗ ។ ឯកឧត្តមបានថ្លែងថា ៥ ឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានទទួលសមិទ្ធផលជាក់ស្តែងនៅក្នុងបណ្តាប្រសេពាក់ព័ន្ធ

  ឯកឧត្តមបន្តទៀតថា ការអនុវត្តម្រោងមួយចំនួនក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គនេះ នឹងអាចជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសឡានឆាង-មេគង្គ និងនាំមកនូវផលលាភកាន់តែច្រើនជូនប្រជាជនដែលរស់នៅក្នុងអនុតំបន់ទន្លេមេគង្គ ។ ឯកឧត្តមបានបញ្ជាក់ថា ភាគីនានាសង្ឃឹមថាកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គនេះនឹងអាចរួមចំណែកក្នុងការកសាងសហគមន៍អាស៊ាន ជំរុញការធ្វើសមាហរណកម្មក្នុងតំបន់ និងរួមចំណែកក្នុងការអនុវត្តតាមរបៀបវារៈប្រចាំឆ្នាំ ២០៣០ ស្តីពីការអភិវឌ្ឍន៍ដោយចីរភាពនៃអង្គការសហប្រជាជាតិ

  អ្នកទទួលខុសត្រូវរោងចក្រផលិតអគ្គិសនី C នៃអគ្គិសនីកម្ពុជាធ្លាប់ទៅចូលរួមវគ្គបណ្តុះបណ្តាលអំពីការតភ្ជាប់វិស័យថាមពល ដែលរៀបចំនៅប្រទេសចិនក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ។ លោកបានមើលឃើញដោយផ្ទាល់ភ្នែកនូវការប្រែប្រួលនៃប្រទេសកម្ពុជា និងផលប្រយោជន៍ដែលជនជាតិខ្មែរទទួលបានក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ ដែលនាំមកដោយយន្តការសហប្រតិបត្តិការឡានឆាង-មេគង្គ ។ លោកបានប្រាប់អ្នកកាសែតថា កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គជាគំរូដ៏ជោគជ័យនៃកិច្ចសហប្រតិបត្តិការពហុភាគីក្នុងកម្រិតតំបន់ ដែលបានរួមចំណែកយ៉ាងច្រើនក្នុងការបង្រួញគម្លាតនៃការអភិវឌ្ឍសេដ្ឋកិច្ចរវាងប្រទេសអាស៊ានផ្សេងៗ

  អ្នកជំនាញការដែលមកពីវិទ្យាស្ថានចក្ខុវិស័យអាស៊ីបានលើកឡើងថា កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានរួមវិភាគទានជាច្រើនក្នុងការអភិវឌ្ឍអនុតំបន់ទន្លេមេគង្គ ។ នាពេលខាងមុខ ភាគីនានាត្រូវបង្កើនតម្លាភាពនៃការផ្តល់ព័ត៌មាន និងការធ្វើវិនិយោគលើវិស័យផ្សេងៗ ជំរុញការផ្លាស់ប្តូរលើវិស័យវប្បធម៌និងទេសចរណ៍ ព្រមទាំងធ្វើកិច្ចសហប្រតិបត្តិការសន្តិសុខមិនមែនប្រពៃណី

ឯកឧត្តមអគ្គលេខាធិការនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាបានស្នើឱ្យយន្តការសហប្រតិបត្តិការឡានឆាង-មេគង្គផ្តល់ថវិកាកាន់តែច្រើនសម្រាប់ការអភិវឌ្ឍតំបន់ទន្លេឡានឆាង-មេគង្គដោយចីរភាព ហើយបង្កើនទំនាក់ទំនងផ្នែកនយោបាយ សេដ្ឋកិច្ច និងបច្ចេកទេស ព្រមទាំងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសទន្លេឡានឆាង-មេគង្គ ដើម្បីសម្រេចបាននូវវិបុលភាព និងការអភិវឌ្ឍន៍ជានិរន្តរភាពក្នុងតំបន់