ស្ថានីយអ្នកដំណើរថ្មីនៃអាកាសយានដ្ឋានអន្តរជាតិ Suvarnabhumi ថៃដែលម៉ៅការនិងសាងសង់ដោយសហគ្រាសចិនបញ្ចប់ការសាងសង់ជាស្ថាពរ

CRI, May 19, 2021
Size:

     ពេលកន្លងទៅថ្មីៗនេះ ស្ថានីយអ្នកដំណើរថ្មីនៃអាកាសយានដ្ឋានអន្តរជាតិ Suvarnabhumi ថៃដែលម៉ៅការនិងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មសំណង់ចិនគ្រុប បានបញ្ចប់ការសាងសង់ជាស្ថាពរ និងឈានចូលដំណាក់កាលពិនិត្យនិងទទួលជាផ្លូវការ។

      លោក Shen Houming អ្នកទទួលខុសត្រូវផ្នែកគម្រោងបានប្រាប់ឱ្យដឹងថា ក្នុងឋានៈជាគម្រោងសំខាន់មួយរបស់សហគ្រាសចិននៅតំបន់អាស៊ីអាគ្នេយ៍ ការពង្រីកស្ថានីយអ្នកដំណើរនៃអាកាសយានដ្ឋាននេះបានបង្ហាញដោយពេញលេញនូវលក្ខណៈពិសេសដែលផ្តល់ផលប្រយោជន៍ដល់គ្នា និងឈ្នះ-ឈ្នះ ដែលបានផ្តល់ឱកាសការងារចំនួន ១.៥ ម៉ឺននាក់ដល់តំបន់នេះ ពោលគឺបានជំរុញឱកាសការងារ និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងតំបន់ផង ព្រមនិងបានបង្កើនការផ្លាស់ប្តូរខាងវប្បធម៌រវាងបុគ្គលចិននិងថៃផង៕