ប្រធានរដ្ឋសភាកម្ពុជាបានថ្លែងអំណរគុណជាពិសេសដល់មិត្តចិនដែលបានផ្តល់ជំនួយវ៉ាក់សាំងបង្ការកូវីដ-១៩ដល់កម្ពុជា

Yunnan Gateway, May 17, 2021
Size:

 ប្រធានរដ្ឋសភាបានថ្លែងអំណរគុណជាពិសេសដល់រដ្ឋាភិបាលចិនដែលបានជួយឧបត្ថម្ភវ៉ាក់សំាងនិងជំនួយបច្ចេកទេសសម្ភារវិទ្យាសាស្រ្តជាច្រើនដល់កម្ពុជានៅក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩នាពេលកន្លងមក ។

ក្នុងឱកាសដែលសម្តេចបានអញ្ជើញចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩ដូសទី២នៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី១០ ខែឧសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិនបានថ្លែងថ្លែងអំណរគុណដល់ភាគីចិន និងអង្គការសុភាពពិភពលោកដែលបានចូលរួមលើការងារប្រយុទ្ធប្រាឆាំងកូវីដ-១៩នៅកម្ពុជា។

ប្រទេសចិនជាប្រភពផ្តល់ជំនួយ និងផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មិនចេះរីងស្ងួតដល់ប្រទេសកម្ពុជា។

ជាមួយគ្នានោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលដែលបានខិតកៀរគរគ្រប់មធ្យោបាយដើម្បីទទួលបានវ៉ាក់សំាងមកចាក់ជូនប្រជាពលរដ្ឋ ដែលតាមគម្រោងឱ្យបានប្រមាណ១០លាននាក់ ដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ ឈានទៅគ្រប់គ្រងបានលើវីរុសកូវីដ-១៩ ដើម្បីស្តារសេដ្ឋកិច្ចនិងសង្គមជាតិ ចេញពីវិបត្តិជាសកលនេះក្នុងពេលឆាប់ៗខាងមុខនេះ។

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលនៃកម្ពុជា និងជាប្រធានក្រុមការងារប្រតិបត្តិការបច្ចេកទេស និងផ្គត់ផ្គង់នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ប្រាប់បណ្តាញព័ត៌មានក្នុងស្រុកនាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះថា វ៉ាក់សាំងកូវីដ-១៩របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ពីសាធារណរដ្ឋប្រជាមានិតចិន ចំនួន៥០ម៉ឺនដូស ក្នុងចំណោម១លានដូស នឹងមកដល់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ស្អែកនេះ នាវេលាម៉ោង១០ និង១៥នាព្រឹក។

យោងតាមរបាយការណ៍បូកសរុបរបស់ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២១ គឺក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសបានចំនួន ១,៧៧៣,៩៩៤ដូសហើយ។ ដោយឡែកក្នុងរយ:ពេល៩ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ក្រសួងការពារជាតិក៏បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបចំនួន ៣៩ម៉ឺន ៩៦១៧នាក់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២១កន្លងមកនេះ  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ថា នៅតំបន់ក្រហមមានប្រជាជនជាង ៥២ម៉ឺននាក់នឹងត្រូវទទួលវ៉ាក់សំាងកូវីដ១៩ ហើយវ៉ាក់សាំងមានតែជាង ៩០ម៉ឺនដូស ចាក់បានតែប្រជាជនជាង ៤០ម៉ឺននាក់ បើសិនមានការខូចខាតមួយចំនួន វានឹងអាចមានការខ្វះវ៉ាក់សាំង នៅក្នុងតំបន់ក្រហម។ ប៉ុន្តែសម្តេច បញ្ជាក់ថា វ៉ាក់សាំងនឹងមកដល់កម្ពុជាជាបន្តបន្ទាប់ទៀត ហើយ ដរាបណាមិនទាន់ចាក់វ៉ាក់សាំងអស់ប្រជាជន គឺយើងមិនដើរចេញ ចោលប្រជាជនណាម្នាក់នោះទេ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ៗថា វ៉ាក់សាំងសម្រាប់ចាក់ចំនួន ៥២ម៉ឺននាក់ នៅក្នុងតំបន់ក្រហម គឺមិនខ្វះទេ គឺថ្ងៃទី ១១ខែឧសភា ឆ្នាំ ២០២១ វ៉ាក់សាំងនឹងមកដល់ ៥០ម៉ឺនដូស នឹងថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២១ នឹងមកដល់ចំនួន ៥០ម៉ឺនដូសទៀត សរុប ១លានដូសនៅក្នុងដៃយើងបន្ថែមទៀត ។

សម្តេចតេជោ ហ៊ុន សែន ក៏សូមស្នើសម្តេចពិជ័យសេនាទៀ បាញ់បញ្ជាទៅអង្គភាពដែលត្រូវចុះចាក់នៅក្នុងតំបន់ក្រហម មិនត្រូវបញ្ចប់ដូសទី១ ត្រឹមថ្ងៃទី ១៥ ខែឧសភានោះទេ គឺដូសទី១ ត្រូវតែធ្វើយ៉ាងណាឱ្យហើយឱ្យអស់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ៕