មីយ៉ាន់ម៉ាបញ្ចប់គោលនយោបាយផ្តាច់សេវាអ៊ីនធឺណែត៨ម៉ោងក្នុងមួយថ្ងៃ ដែលបានអនុវត្តអស់៧១ថ្ងៃ

CRI, April 30, 2021
Size:

ចាប់ពីថ្ងៃទី២៧ ខែមេសាតទៅ មីយ៉ាន់ម៉ាបានបញ្ចប់គោលនយោបាយផ្តាច់សេវាអ៊ីនធឺណែតគ្រប់បែបយ៉ាងពីម៉ោង១រំលងអធ្រាត្រដល់ម៉ោង៩ព្រឹកជារៀងរាល់ថ្ងៃ ដែលបានអនុវត្តពីថ្ងៃទី១៥ ខែកុម្ភៈ មកសុរបរយៈពេល៧១ថ្ងៃមកនោះ។ ក្នុងអំឡុងពេលនោះ បាននាំមកនូវការលំបាកជាច្រើនទាំអផ្នែកជីវភាពរស់នៅនិងការងារដល់ប្រជាពលរដ្ឋ។

តែគិតរហូតដល់បច្ចុប្បន្ន បណ្តាញទូរគមនាគមន៍ចល័តមីយ៉ាន់ម៉ាដែលត្រូវបានផ្តាច់កាលពីថ្ងៃទី១៥ ខែមីនា និងមុខរបបបណ្តាញអ៊ីនធឺណែតចល័តដែលត្រូវផ្តាច់កាលពីថ្ងៃទី១ ខែមេសា នៅតែមិនទាន់ដំណើរការឡើងវិញទេ៕