វ៉ាក់សាំងសម្រាប់សត្វដែលជាជំនួយរបស់ចិនលើកទី ២ ត្រូវដឹកជញ្ជូនទៅដល់រាជធានីភ្នំពេញ

lmcchina.org, April 28, 2021
Size:

 

វ៉ាក់សាំង FMD ១០ ម៉ឺនដូស ដែលជាជំនួយរបស់ប្រទេសចិនលើកទី ២ ត្រូវបានដឹកជញ្ជូនទៅដល់រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ២០ ខែមេសា ។ វ៉ាក់សាំង Hemorrhagic septicemia សម្រាប់សត្វគោចំនួន ១០ ម៉ឺនដូស ដែលជាជំនួយរបស់ប្រទេសចិនលើកទី ១ បានត្រូវដឹកជញ្ជូនទៅដល់រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១ នេះ ។

  ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំនៅប្រទេសកម្ពុជា បានមានប្រសាសន៍ថា ជំនួយជាវ៉ាក់សាំងសម្រាប់សត្វដែលប្រទេសចិនផ្តល់ដល់ប្រទេសកម្ពុជាជាលើកទី ២ នោះ គឺជាវិធានការដ៏សំខាន់មួយសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងទ្វេភាគី ក្រោមបរិការណ៍ជំងឺកូវីដ-១៩ ។ បច្ចុប្បន្ន កម្ពុជាបានជួបនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ម្តងទៀត ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ។ វិស័យកសិកម្មជាសសរទ្រូងមួយនៃសេដ្ឋកិច្ចកម្ពុជា ហើយបានក្លាយជាវិស័យតែមួយគត់ដែលបានរក្សាកំណើនក្នុងអំឡុងពេលកើតជំងឺកូវីដ-១៩ ព្រមទាំងជាមធ្យោបាយដ៏សំខាន់សម្រាប់ផ្តល់កិច្ចធានាដល់ការរស់នៅ និងការរកការងារធ្វើរបស់ប្រទេសកម្ពុជា ភាគីចិននឹងបន្តជំរុញការធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាក្នុងការអនុវត្តគម្រោងអំពីការសាងសង់បន្ទប់ពិសោធន៍ជំងឺសត្វ ការនាំចូលផ្លែស្វាយ និងកសិផលផ្សេងៗទៀតរបស់កម្ពុជាមកប្រទេសចិន និងការកំណត់ផែនការអភិវឌ្ឍកសិកម្មទំនើបនៃប្រទេសកម្ពុជាជាដើម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការកសិកម្មរវាងប្រទេសទាំងពីរចិន និងកម្ពុជា និងត្រួសត្រាយផ្លូវអភិវឌ្ឍន៍ថ្មីសម្រាប់ការអភិវឌ្ឍន៍នៃវិស័យកសិកម្មកម្ពុជា

  ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់ប្រទេសចិន ដែលបានផ្តល់ជំនួយជាវ៉ាក់សាំងសម្រាប់សត្វគោចំនួន ២០ ម៉ឺនដូសដល់កម្ពុជា ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កសិកម្មជាវិស័យសំខាន់នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ។ ប៉ុន្មានឆ្នាំនេះ ប្រទេសទាំងពីរបានខិតខំបង្កើនក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ ព្រមទាំងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ។ ប្រទេសចិនជាប្រទេសដែលនាំចូលអង្ករខ្មែរច្រើនជាងគេលើពិភពលោក ក្នុងរយៈពេល ៦ ឆ្នាំជាប់ៗគ្នា ។ ប្រទេសកម្ពុជាបាននាំចេញផ្លែចេកទៅប្រទេសចិនដោយជោគជ័យជាលើកទី ១ នៅឆ្នាំ ២០១៩ ហើយបានទទួលការរីកចម្រើនកាន់តែច្រើនឡើងៗតាំងពីពេលនោះមក ។ ឯកឧត្តមសង្ឃឹមថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ប្រទេសកម្ពុជា និងចិននឹងអាចទទួលបាននូវសមិទ្ធផលកាន់តែច្រើនតាមរយៈការធ្វើកិច្ចសហប្រតិបត្តិការកសិកម្ម ព្រមទាំងអាចផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ