ថ្នាក់ដឹកនាំអាស៊ានអំពាវនាវឱ្យភាគីនានារបស់មីយ៉ាន់ម៉ាចាប់ផ្តើមធ្វើកិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនា

CRI, April 28, 2021
Size:

ថ្ងៃទី២៤ខែមេសា កិច្ចប្រជុំវិសាមញ្ញអំពីបញ្ហាមីយ៉ាន់ម៉ានៃថ្នាក់ដឹកនាំអាស៊ានដែលបានធ្វើឡើងនៅក្រុងហ្សាកាតាររដ្ឋធានីឥណ្ឌូណេស៊ីបានចេញផ្សាយសេចក្តីថ្លែងការណ៍នៃប្រទេសជាប្រធានផ្លាស់វេនអាស៊ានបន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ដោយបានអំពាវនាវឱ្យភាគីនានារបស់មីយ៉ាន់ម៉ាចាប់ផ្តើមធ្វើកិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនា ដើម្បីស្វែងរកគម្រោងដោះស្រាយដោយសន្តិវិធីដែលសមស្របនឹងផលប្រយោជន៍របស់ប្រជាជន។

      សេចក្តីថ្លែងការណ៍បានឱ្យដឹងថា ថ្នាក់ដឹកនាំអាស៊ានបានឈានដល់គំនិតឯកភាពរួមចំនួន៥ចំណុច ក្នុងនោះ បូករួមទាំងភាគីនានាគួរតែរក្សាការអត់ធ្មត់ក្នុងកម្រិតអតិបរមា ភាគីនានាគួរតែចាប់ផ្តើមធ្វើកិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនានិងអាស៊ានគួរតែជំរុញកិច្ចសម្របសម្រួលនៃកិច្ចសន្ទនាជាដើម។

      មេដឹកនាំដែលមានវត្តមានក្នុងកិច្ចប្រជុំលើកនេះបូករួមទាំងថ្នាក់ដឹកនាំនៃប្រទេសប៊្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរីនិងវៀតណាម លោកMin Aung Hlaingប្រធានគណៈកម្មាធិការអភិបាលកិច្ចជាតិមីយ៉ាន់ម៉ា ព្រមនិងរដ្ឋមន្រ្តីការបរទេសនៃប្រទេសឡាវ ថៃនិងហ្វីលីពីន៕