ក្រសួងមហាផ្ទៃមីយ៉ាន់ម៉ាប្រកាសថា រដ្ឋាភិបាលសាមគ្គីភាពជនជាតិជាអង្គការខុសច្បាប់

CRI, April 23, 2021
Size:

    យប់ថ្ងៃទី២០ខែមេសាតាមម៉ោងក្នុងតំបន់ ស្ថានីយទូរទស្សន៍ជាតិមីយ៉ាន់ម៉ាបានប្រកាសដំណឹងថា ក្រសួងមហាផ្ទៃមីយ៉ាន់ម៉ាបានប្រកាសថា រដ្ឋាភិបាលសាមគ្គីភាពជនជាតិមីយ៉ាន់ម៉ាជាអង្គការខុសច្បាប់ 

    នៅពេលមុននេះ គណៈកម្មាធិការតំណាងសភាសហព័ន្ធមីយ៉ាន់ម៉ាបានប្រកាសកាលពីថ្ងៃទី១៦ខែមេសាស្តីពីការបង្កើតរដ្ឋាភិបាលសាមគ្គីភាពជនជាតិ ដែលមានលោក U Win Myint កាន់មុខតំណែងជាប្រធានាធិបតី លោកស្រី Aung San Suu Kyi កាន់មុខតំណែងជាទីប្រឹក្សារដ្ឋ ក្រៅពីនេះ ក៏បានតែងតាំងអនុប្រធានាធិបតី នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនិងអនុរដ្ឋមន្ត្រីនៃក្រសួងចំនួន១១ទៀតផង 

    បច្ចុប្បន្ននេះ លោក U Win Myint និងលោកស្រី Aung San Suu Kyi នៅតែស្ថិតក្នុងការឃុំខ្លួនរបស់ភាគីយោធាមីយ៉ាន់ម៉ាដដែល