អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យបណ្តាប្រទេសអាស៊ីនានាធ្វើការខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបតិ្តមីយ៉ាន់ម៉ា

CRI, April 22, 2021
Size:

      ថ្ងៃទី១៩ ខែមេសា ក្នុងសន្និសីទក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានធ្វើការអំពាវនាវ ដោយសង្ឃឹមថាបណ្តាប្រទេសអាស៊ីនានានឹងធ្វើការខិតខំប្រឹងប្រែងរួមក្នុងពេលឆាប់ៗ ដើម្បីស្វែងរកវិធីសាស្ត្រដោះស្រាយវិបតិ្តមីយ៉ាន់ម៉ាតាមសន្តិវិធី ។

      លោក Guterres បានថ្លែងថា និយាយចំពោះវិបត្តិមីយ៉ាន់ម៉ានាពេលបច្ចុប្បន្ន តួនាទីរបស់អាស៊ានគឺកាន់តែសំខាន់ជាងពេលណាៗទាំងអស់ ។ សហគមន៍អន្តរជាតិគួរតែឆ្លើយតបនឹងស្ថានការណ៍បច្ចុប្បន្ននេះ លើមូលដ្ឋាននៃកិច្ចខិតខំប្រឹងប្រែងរួមក្នុងតំបន់ ដូច្នេះ កិច្ចសហប្រតិបតិ្តការរវាងអង្គការសហប្រជាជាតិនិងអាស៊ានមានសារៈសំខាន់ណាស់ ។ លោកដាស់តឿនឱ្យបណ្តាភាគីនានាពង្រីកឥទ្ធិពលរបស់ខ្លួន ក្នុងន័យបង្ការកុំឱ្យស្ថានការណ៍មានភាពអាប់អួថែមមួយកម្រិតទៀត ព្រមទាំងស្វែងរកវិធីសាស្ត្រដែលអាចដោះស្រាយបញ្ហាតាមសន្តិវិធីនៅទីបំផុត ។

      លោក Guterres បានប្រកាសថា លោក Burgener បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ាបានធ្វើដំណើរទៅដល់ប្រទេសអាស៊ីអាគ្នេយ៍រួចហើយ ហើយបាននិងកំពុងត្រៀមធ្វើកិច្ចសន្ទនាជាមួយបណ្តាភាគីនានា ក្នុងនោះក៏បូករួមទាំងភាគីយោធារបស់មីយ៉ាន់ម៉ាផងដែរ ៕