កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គគម្រប់ខួប ៥ ឆ្នាំ ៖ ទឹកទន្លេមួយខ្សែហូរទៅវិបុលភាពតាមនិន្នាការអភិវឌ្ឍន៍

lmcchina.org, April 20, 2021
Size:

 ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅនោះ កិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គបានឈានដំណើរពីដំណាក់កាលលូតលាស់រហ័សចូលទៅក្នុងដំណាក់កាលអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ ហើយបានទទួលនូវលទ្ធផលជាផ្លែផ្កាច្រើនគួរឱ្យកត់សម្គាល់ និងបានចាក់បញ្ចូលនូវ“ប្រភពទឹកដ៏រស់រវើក“សម្រាប់ការអភិវឌ្ឍន៍នៃតំបន់

-ការផ្លាស់ប្តូរគោលនយោបាយត្រូវបានលើកម្ពស់បន្ថែមទៀត

នៅឆ្នាំ ២០១៥ និងឆ្នាំ ២០១៧ ខេត្តយូណានបានផ្តល់កិច្ចសហការជាមួយក្រសួងការបរទេសចិនក្នុងការរៀបចំកិច្ចប្រជុំសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី ១ និងលើកទី ៣ នៅខេត្តយូណាន

នៅខែមិថុនា ឆ្នាំ ២០១៧ ខេត្តយូណានបានបង្កើត“ការិយាល័យទំនាក់ទំនងប្រចាំខេត្តយូណាននៃលេខាធិការដ្ឋានប្រចាំនៅប្រទេសចិននៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ” ហើយបានក្លាយជាស្ថាប័នទំនាក់ទំនងសហប្រតិបត្តិការឡានឆាង-មេគង្គថ្នាក់ខេត្តទី ១ ។

នៅខែមីនា ឆ្នាំ ២០១៩ ខេត្តយូណានបានបង្កើតក្រុមការងារសហប្រតិបត្តិការយូណាន-កម្ពុជាជាផ្លូវការ ដែលបានសម្រេចនូវការបង្កើតយន្តការសហប្រតិបត្តិការទ្វេភាគីជាមួយគ្រប់ប្រទេសតាមទន្លេមេគង្គ


-ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធត្រូវបានកែលម្អជាបន្តបន្ទាប់

ច្រកចេញទៅក្រៅប្រទេសទាំង ៥”របស់ខេត្តយូណានត្រូវបានសាងសង់ជាផ្លូវល្បឿនលឿនទាំងស្រុងនៅខេត្តយូណាន ផ្លូវល្បឿនលឿនវៀងចន្ទន៍-វ៉ាន់យ៉ុងត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែធ្នូ ឆ្នាំ ២០២០ ។ ខ្សែរថភ្លើងចិន-ឡាវនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំនេះ ។ ផ្លូវអាកាសចរណ៍ដែលតភ្ជាប់ខេត្តយូណាន និងប្រទេសទន្លេមេគង្គមានចំនួនជាង ៤០ ខ្សែ ។


-ការធ្វើពាណិជ្ជកម្មដោយមានភាពរលូន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច

នៅឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មរវាងខេត្តយូណាន និងប្រទេសទន្លេមេគង្គបានកើនឡើងជាបន្ត ។ ពាណិជ្ជកម្មនាំចេញនាំចូលមានទំហំសរុប ១៦០៤០ លានដុល្លារអាមេរិក កើនឡើង ៣,% បើប្រៀបធៀបនឹងឆ្នាំ ២០១៩ ។


-ការថែរក្សាជីវចម្រុះបង្ហាញសមិទ្ធផលថ្មី

ខេត្តយូណានបានបង្កើតតំបន់អភិរក្សរួមឆ្លងព្រំដែន ស៊ីសាំងប៉ានណាប្រទេសចិន-ខេត្ត ៣ នៅភាគខាងជើងប្រទេសឡាវ” ដែលមានទំហំប្រមាណ ២០ ហិកតា ហើយបានចុះកិច្ចព្រមព្រៀងអំពីការការពារព្រៃឈើ និងសត្វព្រៃតាមតំបន់ព្រំដែនជាមួយប្រទេសវៀតណាម


-ជំរុញការតភ្ជាប់ក្រអៅបេះដូងប្រជាជន

ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅនោះ សមាគមអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈឡានឆាង-មេគង្គបានទទួលការរីកចម្រើនច្រើនគួរឱ្យកត់សម្គាល់ ។ ទិវាវប្បធម៌និងសិល្បៈប្រទេសឡានឆាង-មេគង្គ គម្រោងសហប្រតិបត្តិការអំពីការបណ្តុះបណ្តាលនៃវិទ្យាស្ថានមេគង្គ ពិព័រណ៍ឡានឆាង-មេគង្គ កម្មវិធី“ដំណើររស្មី” និងកម្មវិធី“ចិត្តសប្បុរស”ជាដើម ត្រូវបានរៀបចំឡើងតាមរយៈកិច្ចសហប្រតិបត្តិការរវាងខេត្តយូណាន និងប្រទេសផ្សេងៗ ។ ខេត្តយូណាន និងប្រទេសទន្លេមេគង្គជួយយកអាសាគ្នា និងផ្តល់ជំនួយឧបត្ថម្ភដល់គ្នាទៅវិញទៅមក ដោយបានបញ្ហាញឱ្យឃើញពីគោលដៅ និងខ្លឹមសារសំខាន់នៃសហគមន៍វាសនារួមប្រទេសទន្លេឡានឆាង-មេគង្គ តាមរយៈការអនុវត្តសកម្មភាពជាក់ស្តែង