ឯកឧត្តម វ៉ាង យី អញ្ជើញចូលរួមពិធីពិធីបដិសណ្ឋារកិច្ចអបអរខួបលើកទី ៥ ឆ្នាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ

lmcchina.org, April 14, 2021
Size:

នៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២១ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បាងអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីបដិសណ្ឋារកិច្ចអបអរខួបលើកទី ៥ ឆ្នាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ

ឯកឧត្តម វ៉ាង យី មានប្រសាសន៍ថា ប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ រួមគ្នា“ផឹកទឹកទន្លេតែមួយ និងតភ្ជាប់ជោគវាសនាយ៉ាងស្អិតល្មួត” ហើយជាប្រទេសជិតខាងដែលរាប់អានគ្នា និងជាដៃគូសហប្រតិបត្តិការដែលមានលក្ខណៈធម្មជាតិ ។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅនោះ យន្តការស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃបណ្តាប្រទេសនានាតាមបណ្តោយទន្លេឡានឆាង-មេគង្គ


ឯកឧត្តមបានបញ្ជាក់ថា យើងបានស្រូបយកធនធានគ្រប់ភាគី បង្កើតជាបណ្តាញសហប្រតិបត្តិការច្រើនស្រទាប់ និងបង្កើតនិម្មាបនកម្មសហប្រតិបត្តិការចម្រុះ ហើយបានបង្កើតជាទិដ្ឋភាពយ៉ាងល្អប្រសើរ ដែលមនុស្សច្រើនរើសអុស ដុតភ្លើងបានធំ” ។ យើងផ្តោតការយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការជាក់ស្តែង ចាត់ទុកការតភ្ជាប់គ្នា សមត្ថភាពផលិត និងកសិកម្មជាវិស័យអាទិភាព ខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យការបំពេញបន្ថែមគ្នាផ្នែកសេដ្ឋកិច្ចទៅជាកម្លាំងជំរុញការអភិវឌ្ឍន៍ ហើយបានទទួលនូវសមិទ្ធផលអភិវឌ្ឍន៍ដែលអាចមើលឃើញបាន ។ យើងប្រកាន់ខ្ជាប់នូវគោលការណ៍ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជន ជួយយកអាសាគ្នាដើម្បីទប់ទល់នឹងជំងឺឆ្លង ផ្តល់ការគាំទ្រដល់ការអនុវត្តគម្រោងចំនួនជាង ៥០០ លើវិស័យអប់រំ សុខាភិបាល កិច្ចការនារី និងកិច្ចកាត់បន្ថយភាពក្រីក្រជាដើម ហើយបានធ្វើការងារជាក់ស្តែង និងការងារល្អៗជាច្រើន ។ យើងបានធ្វើការគ្រប់គ្រងតំបន់ ពួតដៃគ្នាដើម្បីទប់ទល់នឹងទឹកជំនន់និងគ្រោះរាំងស្ងួត ព្រមទាំងការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមលើវិស័យសន្តិសុខមិនមែនប្រពៃណីជាដើម ដែលបានរួមចំណែកជាច្រើនក្នុងការថែរក្សាសន្តិសុខ និងស្ថិរភាពក្នុងតំបន់ ។

ឯកឧត្តមបន្តទៀតថា បច្ចុប្បន្ន ប្រទេសចិនកំពុងបង្កើនល្បឿននៃការកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ។ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គកំពុងជួបនឹងកាលានុវត្តភាពថ្មី ។ ទី១-យើងត្រូវប្រកាន់ខ្ជាប់នូវស្មារតីជាដៃគូសហប្រតិបត្តិការ ដើម្បីរួមគ្នាស្វែងរកផ្លូវអភិវឌ្ឍន៍ ។ ប្រទេសចិន និងប្រទេសទន្លេមេគង្គជាអ្នកជិតខាងល្អដែលមិនអាចរើផ្ទះទៅកន្លែងផ្សេងបាន ហើយក៏ជាបងប្អូនល្អដែលមិនអាចបំបែកបំបាក់គ្នាបាន ព្រមទាំងត្រូវធ្វើជាដៃគូល្អដែលរួមគ្នាស្វែងរកផ្លូវអភិវឌ្ឍន៍ ។ យើងត្រូវបង្កើនការជឿទុកចិត្តលើគ្នាជាយុទ្ធសាស្ត្រ តភ្ជាប់ផែនការអភិវឌ្ឍន៍ ជំរុញការផ្លាស់ប្តូរបទពិសោធន៍នៃអភិបាលកិច្ច និងជំរុញការកសាងសហគមន៍វាសនារួមប្រទេសឡានឆាង-មេគង្គ ។ ទី២-យើងត្រូវប្រកាន់ខ្ជាប់នូវការតភ្ជាប់គ្នា បង្កើតក្បាលម៉ាស៊ីននៃការអភិវឌ្ឍន៍ ។ យើងត្រូវខិតខំជំរុញការតភ្ជាប់“ច្រកពាណិជ្ជកម្មដីគោកអន្តរជាតិថ្មី” កសាងខ្សែក្រវាត់សេដ្ឋកិច្ចទន្លេឡានឆាង-មេគង្គ និងជំរុញការរួមគ្នាកសាង“ខ្សែក្រវាត់មួយ និងផ្លូវមួយ”ឱ្យរីកចម្រើនទៅមុខថែមមួយកម្រិតទៀត ទី៣-យើងត្រូវប្រកាន់ខ្ជាប់នូវការធ្វើការអភិវឌ្ឍន៍ដែលដឹកនាំដោយការធ្វើនវានុវត្តន៍ បង្កើនកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍ ភាគីចិនរីករាយចែករំលែកគ្នាជាមួយប្រទេសទន្លេមេគង្គអំពីបទពិសោធន៍នៃការប្រើប្រាស់បច្ចេកទេសថ្មី និងពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងដែន ពន្លឿនដំណើរនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ។ ទី៤-ប្រកាន់ខ្ជាប់នូវការចាត់ទុកការរស់នៅរបស់ប្រជាជនជាគោល កសាងមូលដ្ឋានគ្រឹះឱ្យបានរឹងមាំ យើងត្រូវបង្កើនកិច្ចសហប្រតិបត្តិការសុខភាពសាធារណៈដូចជាកិច្ចសហប្រតិបត្តិការលើវ៉ាក់សាំងប្រយុទ្ធជំងឺឆ្លង ហើយនិងអនុវត្តឱ្យបានកាន់តែជោគជ័យនូវគម្រោងជាក់ស្តែងអំពីធនធានទឹក ការថែរក្សាបរិស្ថាន និងកិច្ចកាត់បន្ថយភាពក្រីក្រ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតដូចជា ការអប់រំ ទេសចរណ៍ និងយុវជនជាដើម


ឯកឧត្តម U Myo Thant Pe ឯកអគ្គរដ្ឋទូតប្រទេសមីយ៉ាន់ម៉ាប្រចាំនៅប្រទេសចិន បានតាងនាមប្រទេសទន្លេមេគង្គថ្លែងសុន្ទរកថាក្នុងពិធីបដិសណ្ឋារកិច្ចនេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលវិជ្ជមានដែលទទួលបានពីយន្តការសហប្រតិបត្តិការឡានឆាង-មេគង្គ និងបានកោតសរសើរភាគីចិនដែលបានដើរតួនាទីវិជ្ជមាន និងផ្តល់ការគាំទ្រយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ។ ឯកឧត្តមបានថ្លែងថា ប្រទេសផ្សេងៗនឹងបន្តរួមសហការគ្នាយ៉ាងស្អិតល្មួតជាមួយប្រទេសចិន ដើម្បីជំរុញការកសាងយន្តការ ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង និងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជន

ឯកឧត្តម វ៉ាង យី បានជួបប្រស្រ័យជាមួយមន្ត្រីការទូតនៃប្រទេសទន្លេមេគង្គទាំង ៥ ប្រចាំនៅប្រទេសចិន ហើយបានរួមគ្នាអញ្ជើញចូលរួមទស្សនាពិព័រណ៍សមិទ្ធផលមូលនិធិជំនាញអំពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និងប្រកាសផ្សាយស្រោមសំបុត្រអបអរសាទរខួបលើកទី ៥ នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ